ព្រះត្រៃបិដក ភាគ ១៣

មិន​ស្គាល់​អាបត្តិ​ ​និង​អនាបត្តិ១​ ​មិន​ស្គាល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ១​ ​មិន​ស្គាល់​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​ ​មិន​ស្គាល់​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​មិន​ឈ្លាស​ក្នុង​ការវិនិច្ឆ័យ​អធិករណ៍១​។​ ​វិនយ​ធរ​ ​ប្រកបដោយ​អង្គ១០​ ​ដល់​នូវ​ការរាប់​ថា​ជា​បណ្ឌិត​ ​គឺ​ស្គាល់​អាបត្តិ​ ​និង​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ១​ ​ស្គាល់​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​ ​ស្គាល់​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​វិន័យធរ​នោះ​ ​ចេះចាំ​បាតិមោក្ខ​ទាំងពីរ​ដោយ​ពិស្តារ​ ​ចេះ​ចែក​បទ​ភាជនៈ​ដោយ​ប្រពៃ​ ​ចាំស្ទាត់​រត់មាត់​ដោយ​ប្រពៃ​ ​ចេះ​កាត់សេចក្តី​ដោយ​ប្រពៃ​ ​តាម​សុ​ត្តៈ​ ​តាម​អនុព្យញ្ជន១​ ​ស្គាល់​អាបត្តិ​ ​និង​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ១​ ​ស្គាល់​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​ ​ស្គាល់​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​ឈ្លាស​ក្នុង​ការវិនិច្ឆ័យ​អធិករណ៍១​។​
 [​៨៥​]​ ​ភិក្ខុ​ប្រកបដោយ​អង្គ១០​ ​សង្ឃ​គួរ​សន្មត​ដោយ​ឧ​ព្វា​ហិ​កា​កម្ម​(​១​)​ ​។​ ​ព្រះ​តថាគត​ ​អាស្រ័យ​អំណាច​ប្រយោជន៍​ទាំង១០​ ​ទើប​បញ្ញត្ត​សិក្ខាបទ​ដល់​សាវ័ក​ទាង​ឡាយ​។​ ​ទោស​ក្នុង​ការ​ចូល​ទៅ​ក្នុង​ព្រះរាជវាំង​ ​មាន១០យ៉ាង​។​ ​ទានវត្ថុ១០យ៉ាង​។​ ​រតនៈ​មាន១០យ៉ាង​។​ ​
​(​១​)​ ​ឧ​ព្វា​ហិ​កា​កម្ម​នេះ​ ​លោក​បាន​ពោល​ទុក​ក្នុង​សម​ថ​ក្ខន្ធ​កៈ​រួចហើយ
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636803471495039851
ទៅកាន់ទំព័រ៖