ព្រះត្រៃបិដក ភាគ ១៤
ថា ព្រះសមណគោតម ទ្រង់លះបង់នូវសម្ផប្បលាបហើយ វៀរស្រឡះចាកសម្ផប្បលាបហើយ ព្រះអង្គពោលពាក្យក្នុងកាលគួរ ពោលតែពាក្យពិតប្រាកដ ពោលតែពាក្យដែលជាអត្ថ ពោលតែពាក្យដែលជាធម៌ ពោលតែពាក្យដែលជាវិន័យ ពោលតែពាក្យមានឱកាស ជាទីដំកល់ទុកក្នុងហឫទ័យ ប្រកបដោយគ្រឿងអាង មានគ្រឿងកំណត់ ប្រកបដោយប្រយោជន៍ ដោយកាលដ៏គួរ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។
[៥] ថា ព្រះសមណគោតម វៀរស្រឡះចាកការធ្វើពីជគាម និងភូមតគាម
(១) ឲ្យវិនាសហើយ។ ម្នាលភិក្ខុទាំងឡាយ ដូច្នេះក៏មាន។បេ។
[៦] ថា ព្រះសមណគោតម ព្រះអង្គបរិភោគភត្តតែ១ពេល វៀរលែងបរិភោគក្នុងរាត្រី វៀរលែងបរិភោគក្នុងកាលខុស។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាមើលនូវរបាំ និងការស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌។ ព្រះសមណគោតម វៀរស្រឡះចាកកិរិយាទ្រទ្រង់ ប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង
(១) វត្ថុដែលមានពូជដុះឡើងបាន តែមិនដុះជាប់នឹងផែនដី មានគ្រាប់ឈើជាដើម ហៅថាពីជគាម ឈើស្មៅជាដើម ដែលដុះជាប់នឹងផែនដី ហៅថាភូតគាម។
ID: 636809353638677316
ទៅកាន់ទំព័រ៖