ព្រះត្រៃបិដក ភាគ ១៤

 [​៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​ជា​អ្នក​ប្រកបដោយ​ឯក​ច្ច​សស្ស​ត​ឯក​ច្ច​អ​សស្ស​ត​ទិដ្ឋិ​ ​បញ្ញត្ត​ខ្លួន​ ​និង​លោក​ថា​ទៀង​ខ្លះ​ ​មិន​ទៀង​ខ្លះ​ ​ដោយ​វត្ថុ៤យ៉ាង​ ​ឯ​អារម្មណ៍​នៃ​ទិដ្ឋិ​នោះ​ ​ព្រោះ​មាន​ផស្សៈ​ជា​បច្ច័យ​។​ ​
 [​៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​ជា​អ្នក​ប្រកប​ដោយ​អន្តា​នន្ត​ទិដ្ឋិ​ ​បញ្ញត្ត​លោក​ថា​ ​មាន​ទីបំផុត​ខ្លះ​ ​មិន​មាន​ទីបំផុត​ខ្លះ​ ​ដោយ​វត្ថុ៤យ៉ាង​ ​ឯ​អារម្មណ៍​នៃ​ទិដ្ឋិ​នោះ​ ​ព្រោះ​មាន​ផស្សៈ​ជា​បច្ច័យ​។​
 ​[​៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ ​កាលបើ​មាន​អ្នកផង​សាកសួរ​ប្រស្នា​ ​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ហើយ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​ ​ដោយ​វត្ថុ៤យ៉ាង​ ​ឯ​អារម្មណ៍​នៃ​ទិដ្ឋិ​នោះ​ ​ព្រោះ​មាន​ផស្សៈ​ជា​បច្ច័យ​។​
 [​៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​ជា​អ្នក​ប្រកបដោយ​អធិ​ច្ច​សមុ​ប្ប​ន្ន​ទិដ្ឋិ​ ​បញ្ញត្ត​ខ្លួន​ ​និង​លោក​ថា​ ​កើតឡើង​ដោយ​ឥត​ហេតុ​ ​ដោយ​វត្ថុ៤យ៉ាង​ ​ឯ​អារម្មណ៍​នៃ​ទិដ្ឋិ​នោះ​ ​ព្រោះ​មាន​ផស្សៈ​ជា​បច្ច័យ​។​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636809388493720911
ទៅកាន់ទំព័រ៖