ព្រះត្រៃបិដក ភាគ ១៤
សញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ដោយវត្ថុ៨យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។
[៧៣] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាឧច្ឆេទវាទ បញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ ដោយវត្ថុ៧យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។
[៧៤] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាទិដ្ឋធម្មនិព្វានវាទ បញ្ញត្តព្រះនិព្វានក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង របស់សត្វដែលមាននៅ ដោយវត្ថុ៥យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។
[៧៥] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ ដែលជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិ មានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ៤៤យ៉ាង ឯអារម្មណ៍នៃទិដ្ឋិនោះ ព្រោះមានផស្សៈជាបច្ច័យ។
ID: 636809389485907661
ទៅកាន់ទំព័រ៖