ព្រះត្រៃបិដក ភាគ ១៤

 [​៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ដែល​ជា​អ្នក​ប្រកប​ដោយ​អន្តា​នន្ត​ទិដ្ឋិ​ ​បញ្ញត្ត​លោក​ថា​ ​មាន​ទីបំផុត​ខ្លះ​ ​មិន​មាន​ទីបំផុត​ខ្លះ​ ​ដោយ​វត្ថុ៤យ៉ាង​ ​ពួក​សមណព្រាហ្មណ៍​នោះ​ឯង​ ​វៀរចាក​ផស្សៈ​ចេញ​ហើយ​ ​នឹង​ទទួលដឹង​ ​(​នូវ​អារម្មណ៍​បាន​)​ ​ពាក្យ​ដូច្នេះ​ ​មិន​សម​ហេតុ​ទេ​។​
 [​៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ដែល​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ ​កាលបើ​មាន​អ្នកផង​សាកសួរ​ប្រស្នា​ ​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ហើយ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​ ​ដោយ​វត្ថុ៤យ៉ាង​ ​ពួក​សមណព្រាហ្មណ៍​នោះ​ឯង​ ​វៀរចាក​ផស្សៈ​ចេញ​ហើយ​ ​នឹង​ទទួលដឹង​ ​(​នូវ​អារម្មណ៍​បាន​)​ ​ពាក្យ​ដូច្នេះ​ ​មិន​សម​ហេតុ​ទេ​។​
 [​៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​អធិ​ច្ច​សមុ​ប្ប​ន្ន​ទិដ្ឋិ​ ​បញ្ញត្ត​ខ្លួន​ ​និង​លោក​ថា​ ​កើតឡើង​ដោយ​ឥត​ហេតុ​ ​ដោយ​វត្ថុ២យ៉ាង​ ​ពួក​សមណព្រាហ្មណ៍​នោះ​ឯង​ ​វៀរចាក​ផស្សៈ​ចេញ​ហើយ​ ​នឹង​ទទួលដឹង​ ​(​នូវ​អារម្មណ៍​បាន​)​ ​ពាក្យ​ដូច្នេះ​ ​មិន​សម​ហេតុ​ទេ​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636809390264282181
ទៅកាន់ទំព័រ៖