ព្រះត្រៃបិដក ភាគ ១៤
[៩០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ជាសស្សតវាទ បញ្ញត្តខ្លួន និងលោកថាទៀង ដោយវត្ថុ៤យ៉ាងក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអមរាវិក្ខេបទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាឧច្ឆេទវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាទិដ្ឋធម្មនិព្វានវាទក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ពួកសមណព្រាហ្មណ៍ណា ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិ ប្រកប
ID: 636809391690583761
ទៅកាន់ទំព័រ៖