ព្រះត្រៃបិដក ភាគ ១៤
ដោយអបរន្តកប្បទិដ្ឋិ ទាំងប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិ ជាអ្នកមានសេចក្តីយល់ឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ដោយវត្ថុ៦២ក្តី ពួកសមណព្រាហ្មណ៍ទាំងអស់នោះ ទទួលដឹង (នូវអារម្មណ៍) ព្រោះប៉ះពាល់ត្រូវដោយអាយតនៈ ជាទីកើតនៃផស្សៈ៦យ៉ាង។ តណ្ហារបស់សមណព្រាហ្មណ៍ទាំងនោះ កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះភពជាបច្ច័យ ជរាមរណៈកើតមាន ព្រោះជាតិជាបច្ច័យ សេចក្តីសោកស្រណោះ សេចក្តីខ្សឹកខ្សួល សេចក្តីមិនស្រួលកាយ សេចក្តីតូចចិត្ត សេចក្តីចង្អៀតចិត្ត ក៏កើតមាន ព្រោះជាតិជាបច្ច័យដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់នូវហេតុដែលនាំឲ្យកើតឡើង និងសេចក្តីវិនាស និងសេចក្តីត្រេកអរ និងទោស និងឧបាយជាគ្រឿងរលាស់ចេញនូវអាយតនៈ ជាទីកើតនៃផស្សៈទាំង៦ តាមសេចក្តីពិតប្រាកដ ក្នុងកាលណា។ ភិក្ខុនេះរមែងដឹងច្បាស់នូវធម៌ដ៏លើសលុបជាងទិដ្ឋិទាំងឡាយទាំងពួងនេះ (ក្នុងកាលនោះឯង)។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកប្រកបដោយ
ID: 636809391960199182
ទៅកាន់ទំព័រ៖