ព្រះត្រៃបិដក ភាគ ១៤

និង​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ផ្សេង​ៗ​។​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាកទី​ដេក​ ​ទី​អង្គុយ​ដ៏​ខ្ពស់​ ​និង​ទីដេក​ ​ទី​អង្គុយ​ដ៏​ប្រសើរ​។​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​មាស​ ​និង​ប្រាក់​។​
 [​៧​]​ ​ថា​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​ធញ្ញជាត​ឆៅ​។​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​សាច់ឆៅ​។​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​ស្រី​ ​និង​ក្មេងស្រី​។​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​ខ្ញុំស្រី​ ​និង​ខ្ញុំប្រុស​។​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​ពពែ​ ​និង​ចៀម​។​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​មាន់​ ​និង​ជ្រូក​។​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​ដំរី​ ​គោ​ ​សេះ​ ​ឈ្មោល​ញី​។​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ទទួល​ស្រែ​ ​និង​ចំការ​។​
 [​៨​]​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​កិរិយា​ប្រកប​នូវ​ទូត​កម្ម​ ​គឺ​នាំ​សំបុត្រ​ ​ឬពាក្យ​បណ្តាំ​ដល់​គ្រហស្ថ​ ​និង​ទៅ​ដោយ​គេ​បញ្ជូន​ ​អំពី​ផ្ទះ១​ ​ទៅផ្ទះ១​។​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​ការទិញ​ ​និង​ការ​លក់​។​ ​ព្រះសមណគោតម​ ​វៀរ​ស្រឡះ​ចាក​ការ​ឆបោក​ ​ឬ​បន្លំ​ ​ដោយ​ជញ្ជីង​ ​និង​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636809354042590419
ទៅកាន់ទំព័រ៖