ព្រះត្រៃបិដក ភាគ ១៤

បុ​ព្វ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ប្រកបដោយ​អ​បរ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ប្រកបដោយ​បុ​ព្វ​ន្តា​បរ​ន្ត​កប្ប​ទិដ្ឋិ​ក្តី​ ​ជា​អ្នកមាន​សេចក្តី​យល់​ឃើ​ញរឿយៗ​ ​នូវ​ខន្ធ​ជា​ចំណែកខាង​ដើម​ ​និង​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ប្រារព្ធ​នូវ​ខន្ធ​ជា​ចំណែកខាង​ដើម​ ​និង​ខន្ធ​ជា​ចំណែកខាង​មុខ​ ​សំដែង​នូវ​ចំណែក​នៃ​សេចក្តី​យល់ឃើញ​ច្រើនប្រការ​ ​ពួក​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​ដែល​វត្ថុ៦២នេះឯង​ ​(​គ្រប​សង្កត់​)​ ​ធ្វើឲ្យ​ដូចជា​នៅ​ខាងក្នុង​សំណាញ់​ ​គឺ​ធម្មទេសនា​របស់​ព្រះ​តថាគត​ ​អាស្រ័យ​នៅក្នុង​សំណាញ់​នេះ​ ​កាល​ងើបឡើង​ ​ក៏​ងើបឡើង​ ​(​ក្នុង​សំណាញ់​នេះ​)​ ​ជាប់​នៅក្នុង​សំណាញ់​នេះ​ ​ធ្វើឲ្យ​ដូចជា​នៅ​ខាងក្នុង​សំណាញ់​ ​គឺ​ធម្មទេសនា​របស់​ព្រះ​តថាគត​ ​កាល​ងើបឡើង​ ​ក៏​ងើបឡើង​ ​(​ក្នុង​សំណាញ់​នេះ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាយ​នេសាទ​មច្ឆជាតិ​ក្តី​ ​កម្មករ​របស់​នាយ​នេសាទ​មច្ឆជាតិ​ក្តី​ ​ដែល​ប៉ិនប្រសប់​បង់សំណាញ់​ ​មាន​ក្រឡា​ដ៏​ញឹក​ទៅ​ក្នុង​អន្លង់​ទឹកតូច​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ពួក​សត្វ​ធំ​តូច​ណាមួយ​ ​នៅក្នុង​អន្លង់​ទឹក​នេះ​ ​ពួក​សត្វ​ធំ​តូច​ទាំងនោះ​ ​អញ​ធ្វើឲ្យ​នៅ​ខាងក្នុង​សំណាញ់​ ​អាស្រ័យ​នៅក្នុង​សំណាញ់​នេះ​ ​កាល​ងើបឡើង​ ​ក៏​ងើបឡើង​ ​(​ក្នុង​សំណាញ់​នេះ​)​ ​ជាប់​ចំពាក់​នៅក្នុង​សំណាញ់​នេះ​ ​អញ​ធ្វើឲ្យ​នៅ​ខាងក្នុង​សំណាញ់​ ​កាលបើ​ងើបឡើង​ ​ក៏​ងើបឡើង​ ​(​ក្នុង​សំណាញ់​)​ ​សេចក្តី​នេះ​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណាមួយ​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636809392336070681
ទៅកាន់ទំព័រ៖