ព្រះត្រៃបិដក ភាគ ១៤
ជាអ្នកប្រកបដោយបុព្វន្តកប្បទិដ្ឋិក្តី ប្រកបដោយអបរន្តកប្បទិដ្ឋិក្តី ប្រកបដោយបុព្វន្តាបរន្តកប្បទិដ្ឋិក្តី ជាអ្នកឃើញរឿយៗ នូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ ប្រារព្ធនូវខន្ធជាចំណែកខាងដើម និងខន្ធជាចំណែកខាងមុខ សំដែងនូវចំណែកនៃសេចក្តីយល់ឃើញច្រើនប្រការ ពួកសមណព្រាហ្មណ៍ទាំងអស់នោះ ដែលវត្ថុ៦២នេះឯង (គ្របសង្កត់) ធ្វើឲ្យដូចជានៅខាងក្នុងនៃសំណាញ់ គឺធម្មទេសនារបស់តថាគត អាស្រ័យនៅក្នុងសំណាញ់នេះ កាលងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) ជាប់នៅក្នុងសំណាញ់នេះ ធ្វើឲ្យដូចជានៅក្នុងសំណាញ់ គឺធម្មទេសនា របស់ព្រះតថាគត កាលបើងើបឡើង ក៏ងើបឡើង (ក្នុងសំណាញ់នេះ) មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កាយរបស់តថាគតមានតណ្ហានាំទៅកាន់ភពថ្មីទៀត ដាច់អស់ហើយ តែកាយឋិតនៅ (កាយរបស់ព្រះតថាគតនេះ) ឋិតនៅត្រឹមណា ទេវតា និងមនុស្សទាំងឡាយ ក៏នឹងឃើញកាយនោះត្រឹមណោះ លុះទំលាយខន្ធ ខាងមុខអំពីកិរិយាអស់ទៅនៃជីវិត ទើបពួកទេវតា និងមនុស្ស លែងឃើញកាយនោះ ម្នាលភិក្ខុទាំងឡាយ កាលបើចង្កោមផ្លែស្វាយ ដែលមានទងដាច់ហើយ ផ្លែស្វាយណាមួយដែលជាប់នៅក្នុងទង (ជាមួយគ្នា) ផ្លែស្វាយទាំងអស់នោះ
ID: 636809392640658102
ទៅកាន់ទំព័រ៖