ព្រះត្រៃបិដក ភាគ ១៤

រមែង​ ​(​ដាច់​ជ្រុះ​)​ ​ទៅតាម​គ្នា​ដែរ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយ​របស់​ព្រះ​តថាគត​ ​មាន​តណ្ហា​ដែល​នាំទៅ​កាន់​ភព​ថ្មីទៀត​ ​ដាច់​អស់ហើយ​ ​(​តែ​កាយ​នេះ​)​ ​ឋិតនៅ​ ​កាយ​របស់​ព្រះ​តថាគត​នេះ​ឋិតនៅ​ត្រឹមណា​ ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​នឹង​ឃើញ​កាយ​នោះ​ត្រឹមណោះ​ ​លុះ​កាយ​បែកធ្លាយ​ទៅ​ ​ខាងមុខ​អំពី​កិរិយា​អស់​ទៅ​នៃ​ជីវិត​ ​ទើប​ពួក​ទេវតា​ ​និង​មនុស្ស​លែង​បានឃើញ​កាយ​របស់​ព្រះ​តថាគត​នោះ​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​ត្រាស់​សំដែង​យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​នេះ​ជា​អស្ចារ្យ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​នេះ​មិនធ្លាប់​មាន​មក​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម្មបរិយាយ​នេះ​ ​ឈ្មោះ​ដូចម្តេច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ហេតុ​នោះ​ ​អ្នក​ចូរ​ចាំទុក​នូវ​ធម្មបរិយាយ​នេះ​ ​ក្នុង​សាសនា​នេះ​ថា​ ​អត្ថ​ជា​លៈ​ ​(​មាន​អត្ថ​ដូចជា​បណ្តាញ​)​ ​ដូច្នេះ​ក៏បាន​ ​ចូរ​ចាំទុក​នូវ​ធម្មបរិយាយ​នោះ​ថា​ ​ធម្ម​ជា​លៈ​ ​(​មានធម៌​ដូចជា​បណ្តាញ​)​ ​ដូច្នេះ​ក៏បាន​ ​ចូរ​ចាំទុក​នូវ​ធម្មបរិយាយ​នោះ​ថា​ ​ព្រហ្ម​ជា​លៈ​ ​(​មានធម៌​ដ៏​ប្រសើរ​ដូចជា​បណ្តាញ​)​ ​ដូច្នេះ​ក៏បាន​ ​ចូរ​ចាំទុក​នូវ​ធម្មបរិយាយ​នោះ​ថា​ ​ទិដ្ឋិ​ជា​លៈ​ ​(​មាន​ទិដ្ឋិ៦២ដូចជា​បណ្តាញ​)​ ​ដូច្នេះ​ក៏បាន
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636809392907333355
ទៅកាន់ទំព័រ៖