ព្រះត្រៃបិដក ភាគ ១៤
ចូរចាំទុកនូវធម្មបរិយាយនោះថា សង្គាមវិជយៈ (មានជ័យជំនះក្នុងសង្គ្រាម) ដ៏ប្រសើរដូច្នេះក៏បាន។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងព្រះសូត្រនេះហើយ។ ភិក្ខុទាំងនោះ មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ បានត្រាស់សំដែងព្រះសូត្រនេះ ជាពាក្យវេយ្យាករណ៍ (ចប់) ហើយ លោកធាតុទាំងមួយហ្មឺន ក៏កម្រើកញាប់ញ័រ។
ចប់ ព្រហ្មជាលសូត្រ ទី១។
ID: 636809393168208276
ទៅកាន់ទំព័រ៖