ព្រះត្រៃបិដក ភាគ ១៤
សាមញ្ញផលសូត្រ ទី២
[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តអម្ពវ័ន (ព្រៃស្វាយ) ជារបស់ជីវកកោមារភត្យ ទៀបក្រុងរាជគ្រឹះ មួយអន្លើនឹងភិក្ខុសង្ឃច្រើន ចំនួនមួយពាន់ពីររយហាសិបរូប។ សម័យនោះឯង ព្រះបាទអជាតសត្តុវេទេហីបុត្ត (ជាព្រះរាជបុត្ររបស់ព្រះរាជទេវី ទ្រង់ព្រះនាមវេទេហី) ជាធំក្នុងដែនមគធៈ មានរាជអាមាត្យចោមរោម ទ្រង់គង់ប្រថាប់លើប្រាសាទដ៏ប្រសើរ ក្នុងរាត្រីមានព្រះចន្ទពេញវង់ ជារាត្រីមានរដូវភ្លៀងគ្រប់គ្រាន់ហើយ ជាទីបំផុតនៃខែ៤ ជាកាលមានផ្កាកុមុទរីក ជាថ្ងៃឧបោសថទី១៥ គឺពេញបូណ៌មី ខែកត្តិក។ គ្រានោះឯង ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់បន្លឺឧទានវាចាថា រាត្រីប្រាសចាកទោស (ស្វាងរុងរឿង) គួរជាទីត្រេកអរអ្វីម្ល៉េះហ្ន៎ រាត្រីប្រាសចាកទោស មានភាពល្អអ្វីម្ល៉េះហ្ន៎ រាត្រីប្រាសចាកទោស គួរជាទីរមិលមើលអ្វីម្ល៉េះហ្ន៎ រាត្រីប្រាសចាកទោស ជាទីនាំមកនូវសេចក្តីជ្រះថ្លាអ្វីម្ល៉េះហ្ន៎ រាត្រីប្រាសចាកទោស គួរជាទីកំណត់ដឹងអ្វីម្ល៉េះហ្ន៎ ក្នុងថ្ងៃនេះ តើយើងគប្បីចូលទៅរកសមណៈ ឬព្រាហ្មណ៍ណាហ្ន៎ យើងចូលទៅ
ID: 636809393594852679
ទៅកាន់ទំព័រ៖