ព្រះត្រៃបិដក ភាគ ១៤
កច្ចាយនៈនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនជាច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះបកុធកច្ចាយនៈនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះបកុធកច្ចាយនៈហើយ មុខជានឹងមានព្រះរាជហឫទ័យជ្រះថ្លាមិនខាន។ កាលបើរាជអាមាត្យនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ព្រះតុណ្ហីភាព។ មានរាជអាមាត្យម្នាក់ទៀត ក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈដូច្នេះថា បពិត្រព្រះសម្មតិទេព គ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តនេះ ជាអ្នកមានពួក មានគណៈ(ច្រើន)ផង ជាអាចារ្យរបស់គណៈផង ជាអ្នកមានកេរ្តិ៍ឈ្មោះ ជាអ្នកមានយស ជាអ្នកធ្វើនូវលទ្ធិ មហាជនសន្មតថាជាសប្បុរស ជាអ្នកដឹងរាត្រីយូរ បួសយូរជាងជនជាច្រើន តាំងនៅជាយូរអង្វែង (អស់ពីរបីរាជ្យមកហើយ) ដល់ហើយនូវបច្ឆិមវ័យ សូមព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តនោះចុះ កាលបើព្រះសម្មតិទេព ស្តេចចូលទៅរកគ្រូឈ្មោះសញ្ជយវេលដ្ឋបុត្តហើយ មុខជានឹងមាន
ID: 636809394386987987
ទៅកាន់ទំព័រ៖