ព្រះត្រៃបិដក ភាគ ១៤
ជាធំក្នុងដែនមគធៈ ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយក៏ឲ្យរៀបចំដំរីញីទាំងឡាយចំនួន៥០០ផង ឲ្យរៀបចំដំរីឈ្មោលជាព្រះទីនាំងរបស់ព្រះរាជាផង រួចហើយក៏ចូលទៅក្រាបបង្គំទូលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈថា បពិត្រព្រះសម្មតិទេព យានដំរីទាំងឡាយ ខ្ញុំព្រះអង្គបានឲ្យរៀបចំ សម្រាប់ព្រះអង្គជាស្រេចហើយ ឥឡូវនេះ សូមព្រះអង្គកំណត់កាលដ៏គួរនឹងព្រះរាជដំណើរចុះ។ លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ឲ្យពួកស្ត្រីឡើងជិះដំរីញី១ម្នាក់ គ្រប់ទាំង៥០០ ហើយទ្រង់ឡើងគង់លើដំរីឈ្មោល ជាព្រះទីនាំង មានពួករាជបុរសកាន់គប់ភ្លើង ហែចេញអំពីក្រុងរាជគ្រឹះ ដោយរាជានុភាពដ៏ប្រសើរ ស្តេចសំដៅទៅត្រង់ទីវត្តអម្ពវ័ន របស់ជីវកកោមារភត្យ។ ក្នុងកាលដែលព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ស្តេចទៅដល់ទីជិតនៃវត្តអម្ពវ័ន ក៏មានសេចក្តីខ្លាច មានសេចក្តីតក់ស្លុត មានសេចក្តីព្រឺរោមកើតឡើង។ លុះព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ កើតមានសេចក្តីខ្លាច សេចក្តីតក់ស្លុត ព្រឺរោមកើតឡើងហើយ ទើបទ្រង់មានព្រះបន្ទូលនឹងជីវកកោមារភត្យដូច្នេះថា នែជីវកៈជាសំឡាញ់ អ្នកមិនបញ្ឆោតខ្ញុំទេឬ នែជីវកៈជាសំឡាញ់ អ្នកមិនល្បួងខ្ញុំទេឬ នែជីវកៈ ជាសំឡាញ់ អ្នកមិននាំខ្ញុំ (យកមក) ឲ្យដល់ពួកសត្រូវទេឬ ព្រោះថា ភិក្ខុ
ID: 636809395283189246
ទៅកាន់ទំព័រ៖