ព្រះត្រៃបិដក ភាគ ១៤
សង្ឃជាច្រើនដល់ម្ល៉ោះ ចំនួន១២៥០រូប ហេតុអ្វីក៏គ្មានសម្លេងកណ្តាស សម្លេងក្អក សម្លេងគឹកកងសោះ។ ជីវកកោមារភត្យ ក្រាបបង្គំទូលថា បពិត្រមហារាជ សូមព្រះអង្គកុំខ្លាចឡើយ បពិត្រមហារាជ សូមព្រះអង្គកុំខ្លាចឡើយ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គមិនបញ្ឆោតព្រះអង្គទេ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គមិនល្បួងព្រះអង្គទេ បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គ មិន(នាំយកព្រះអង្គមក) ឲ្យដល់ពួកសត្រូវទេ បពិត្រមហារាជ សូមព្រះអង្គស្តេចចូលទៅ បពិត្រមហារាជ សូមព្រះអង្គស្តេចចូលទៅ នុ៎ះន៏បទីបទាំងឡាយ ដែលគេអុជ តាំងនៅក្នុងរោងមានសណ្ឋានមូល
(១) ។ លំដាប់នោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ ទ្រង់ស្តេចទៅដោយដំរី កំណត់ត្រឹមទីដែលល្មមបរដំរីទៅបាន ហើយក៏ទ្រង់ចុះពីដំរី ទ្រង់ស្តេចទៅដោយព្រះបាទ ចូលសំដៅទៅត្រង់ទ្វាររោង មានសណ្ឋានមូល លុះស្តេចចូលទៅដល់ហើយ ទ្រង់មានព្រះបន្ទូលដូច្នេះទៅនឹងជីវកកោមារភត្យថា នែជីវកៈ ជាសំឡាញ់ ចុះព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណា។ ជីវកកោមារភត្យ ក្រាបបង្គំទូលថា បពិត្រមហារាជ នុ៎ះន៏ព្រះមានព្រះភាគ ទ្រង់គង់ផ្អែកនឹងសសរកណ្តាល ឆ្ពោះព្រះភក្ត្រទៅទិសខាងកើត ខាងមុខភិក្ខុសង្ឃ។ គ្រានោះ ព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈ
(១) សាលាសម្រាប់អង្គុយ (អដ្ឋកថា ត្រង់ព្រហ្មជាលសូត្រ)
ID: 636809401809632537
ទៅកាន់ទំព័រ៖