ព្រះត្រៃបិដក ភាគ ១៤

ដូច្នេះ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​បើ​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ឱកាស​ដើម្បី​ព្យាករណ៍​ ​(​ដោះ​)​ ​ប្រស្នា​របស់ខ្ញុំ​ព្រះអង្គ​បាន​ ​ខ្ញុំ​ព្រះអង្គ​នឹង​គប្បី​ទូល​សួរ​នូវ​ហេតុ​នីមួយ​ ​គ្រាន់តែ​ជា​លេស​ ​គ្រឿង​អាង​នឹង​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​បើ​ទ្រង់​ប្រាថ្នា​នឹង​សួរ​នូវ​ប្រស្នា​ណា​ ​សូម​ទ្រង់​សួរ​មក​ចុះ​។​ ​ព្រះរាជា​ទ្រង់​សួរ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ដូចជា​សិល្បៈ​សម្រាប់​បង្កើត​ផល​ ​មាន​ប្រមាណ​ច្រើន​ទាំងនេះ​ ​បាន​ដល់​សិល្បះ​របស់​បុ​គ្គ​លនោះៗ​ ​គឺ​សិល្បៈ​របស់​ពួក​បុគ្គល​អ្នកកាន់ការ​ខាង​ដំរី​ ​អ្នកកាន់ការ​ខាង​សេះ​ ​អ្នកកាន់ការ​ខាង​រថ​ ​ពួក​ខ្មាន់ធ្នូ​ ​ពួក​អ្នក​កាន់​ទង់ជ័យ​ ​(​មុខ​)​ ​ពួក​អ្នក​ចាត់​ទ័ព​ ​ពួក​អ្នក​បញ្ជូនស្បៀង​ ​ពួក​ព្រះរាជ​បុត្ត​អ្នក​ពុះពារ​ ​(​ចូល​សង្គ្រាម​)​ ​ពួក​អ្នក​ស្ទុះ​ចូល​ទៅ​ក្នុង​សង្គ្រាម​ ​(​អ្នក​យកអាសា​)​ ​ពួក​យោធា​អ្នក​អង់អាច​ ​ពួក​សេនា​អ្នក​ក្លៀវក្លា​ ​ពួក​យោធា​អ្នក​ពាក់អាវ​ក្រោះ​ ​ពួក​កូន​នៃ​ជន​ជា​ទាសៈ​ ​(​ជាទីស្រឡាញ់​របស់​ចៅហ្វាយនាយ​)​ ​ពួក​អ្នកធ្វើ​នំ​ ​ពួក​ជាង​អ្នក​កោរ​កាត់​ ​ពួក​អ្នក​ផ្ងូត​ទឹក​ ​ពួក​អ្នកធ្វើ​អាហារ​ ​ពួក​ជាង​ក្រងផ្កា​ ​ពួក​ជាង​ជ្រលក់​ ​ពួក​ជាងតម្បាញ​ ​ពួក​ជាង​ត្បាញ​ផែង​ ​ពួក​ជាង​ស្មូនឆ្នាំង​ ​ពួក​អ្នកចេះ​លេខនព្វន្ត​ ​ពួក​អ្នកចេះ​រាប់​ដោយ​ម្រាមដៃ​ទទេ​ ​ពុំ​នោះ​សោត​ ​សិល្បៈ​សម្រាប់​បង្កើត​ផល​ ​មាន​ប្រមាណ​ច្រើន​ណាមួយ​ដទៃទៀត​ ​ដែល​មាន​បែបយ៉ាង​នេះ​ក្តី​ ​បុគ្គល​ទាំងនោះ​ ​រមែង​ចិញ្ចឹមជីវិត​អាស្រ័យ​នូវ​ផល​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636809402392825894
ទៅកាន់ទំព័រ៖