ព្រះត្រៃបិដក ភាគ ១៤

​របស់​សិល្បៈ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​បុគ្គល​ទាំងនោះ​ ​រមែង​ធ្វើខ្លួន​ឲ្យ​ដល់​នូវ​សេចក្តី​សុខ​ ​ឲ្យ​ពេញលេញ​ ​(​ដោយ​កម្លាំងកាយ​ ​កម្លាំង​ប្រាជ្ញា​)​ ​រមែង​ធ្វើ​មាតាបិតា​ ​ឲ្យ​ដល់​នូវ​សេចក្តី​សុខ​ ​ឲ្យ​ពេញលេញ​ ​រមែង​ធ្វើ​បុត្រ​ភរិយា​ ​ឲ្យ​ដល់​នូវ​សេចក្តី​សុខ​ ​ឲ្យ​ពេញលេញ​ ​រមែង​ធ្វើ​មិត្ត​អាមាត្យ​ ​ឲ្យ​ដល់​នូវ​សេចក្តី​សុខ​ ​ឲ្យ​ពេញលេញ​ ​រមែង​ធ្វើ​ទក្ខិណាទាន​ ​ដែល​មានផល​ខ្ពស់​ ​ជា​ទាន​គួរ​ដល់​នូវ​កិរិយា​កើត​ក្នុង​ស្ថានសួគ៌​ ​ជា​ទាន​មានផល​នាំមក​នូវ​សេចក្តី​សុខ​ ​ជា​ទាន​ញុំាង​ធម៌​(​១​)​ ​ទាំង១០​ ​ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ល្អ​ ​ឲ្យ​តម្កល់​ចំពោះ​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ ​ដោយ​សិល្បៈ​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​អាច​នឹង​បញ្ញត្ត​នូវ​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​ដូចយ៉ាង​ផល​សិល្បៈ​នោះ​បាន​ដែរ​ឬទេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​ក្រែង​មហារាជ​ ​បាន​សួរ​ប្រស្នា​នេះ​ ​នឹង​សមណព្រាហ្មណ៍​ទាំងឡាយ​ដទៃ​ជ្រាប​ច្បាស់​ហើយ​ឬ​។​ ​ព្រះរាជា​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​បាន​សួរ​ប្រស្នា​នេះ​ ​នឹង​សមណព្រាហ្មណ៍​ទាំងឡាយ​ដទៃ​ដឹង​ច្បាស់​ហើយ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​ចុះ​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​នោះ​ ​ដោះស្រាយ​ដោយ​ប្រការ​ដូចម្តេច​ខ្លះ​ ​បើ​
​(​១​)​ ​ធម៌​ទាំង១០​ ​ជា​ទិព្វ​ ​គឺ​រូប​ ​សម្លេង​ ​ក្លិន​ ​រស​ ​ផ្សព្វ​ ​អាយុ​ ​វណ្ណៈ​ ​សុខ​ ​យស​ ​អធិបតី​។​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636809402850622079
ទៅកាន់ទំព័រ៖