ព្រះត្រៃបិដក ភាគ ១៤

ចូល​សម្រុក​ក្នុង​សង្គ្រាម​ ​ពួក​យោធា​អ្នក​អង់អាច​ ​ពួក​សេនា​អ្នក​ក្លៀវក្លា​ ​ពួក​យោធា​អ្នក​ពាក់​គ្រឿង​ក្រោះ​ ​ពួក​កូន​នៃ​ជន​ជា​ទាសៈ​ ​(​ជាទីស្រឡាញ់​របស់​ចៅហ្វាយនាយ​)​ ​ពួក​អ្នកធ្វើ​នំ​ ​ពួក​ជាង​អ្នក​កោរ​កាត់​ ​ពួក​អ្នក​ផ្ងូត​ទឹក​ ​ពួក​អ្នកធ្វើ​អាហារ​ ​ពួក​ជាង​ក្រងផ្កា​ ​ពួក​ជាង​ជ្រលក់​ ​ពួក​ជាងតម្បាញ​ ​ពួក​ជាង​ត្បាញ​ផែង​ ​ពួក​ស្មូនឆ្នាំង​ ​ពួក​អ្នកចេះ​លេខនព្វន្ត​ ​ពួក​អ្នកចេះ​គិត​ ​ដោយ​ម្រាមដៃ​ទទេ​ ​ពុំ​នោះ​សោត​ ​សិល្បៈ​សម្រាប់​បង្កើត​ផល​ ​មាន​ប្រមាណ​ច្រើន​ឯណា​នីមួយ​ដទៃទៀត​ ​ដែល​មាន​បែបយ៉ាង​នេះ​ ​បុគ្គល​ទាំងនោះ​ ​រមែង​ចិញ្ចឹមជីវិត​អាស្រ័យ​នូវ​ផល​របស់​សិល្បៈ​ ​ដែល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​បុគ្គល​ទាំងនោះ​ ​រមែង​ធ្វើខ្លួន​ឲ្យ​ដល់​នូវ​សេចក្តី​សុខ​ ​ឲ្យ​ពេញលេញ​ ​រមែង​ធ្វើ​មាតាបិតា​ ​ឲ្យ​ដល់​នូវ​សេចក្តី​សុខ​ ​ឲ្យ​ពេញលេញ​ ​រមែង​ធ្វើ​បុត្រ​ភរិយា​ ​ឲ្យ​ដល់​នូវ​សេចក្តី​សុខ​ ​ឲ្យ​ពេញលេញ​ ​រមែង​ធ្វើ​មិត្ត​អាមាត្យ​ ​ឲ្យ​ដល់​នូវ​សេចក្តី​សុខ​ ​ឲ្យ​ពេញលេញ​ ​រមែង​ញុំាង​ទក្ខិណាទាន​ ​ដែល​មានផល​ខ្ពស់​ ​ជា​ទាន​គួរ​ដល់​កិរិយា​កើត​ក្នុង​ស្ថានសួគ៌​ ​ជា​ទាន​មានផល​នាំមក​នូវ​សេចក្តី​សុខ​ ​ជា​ទាន​ញុំាង​ធម៌​ទាំង១០ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ល្អ​ ​ឲ្យ​តម្កល់​នៅក្នុង​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ ​ដោយ​សិល្បៈ​នោះ​ ​បពិត្រ​លោក​កស្សប​ដ៏​ចំរើន​ ​លោក​អាច​នឹង​បញ្ញត្ត​នូវ​ផល​នៃ​សមណប្បដិបត្តិ​(​១​)​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​ដូចយ៉ាង​ផល​សិល្បៈ
​(​១​)​ ​សាមញ្ញ​ផល​ ​គឺ​ផល​ផ្នួស​ ​ឬ​ជា​អានិសង្ស​ ​នៃ​អ្នកបួស​ក្នុង​សាសនា​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636809405248229214
ទៅកាន់ទំព័រ៖