ព្រះត្រៃបិដក ភាគ ១៤

នោះ​បាន​ដែរ​ឬ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​សួរ​យ៉ាងនេះ​ហើយ​ ​គ្រូ​ឈ្មោះ​បូរណ​កស្សប​ ​ឆ្លើយ​ដូច្នេះ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​បពិត្រមហារាជ​ ​បុគ្គល​ធ្វើបាប​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​ ​កាត់​ ​(​នូវ​អវយវៈ​ ​មានដៃ​ជាដើម​)​ ​របស់​អ្នកដទៃ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​បៀតបៀន​ ​ធ្វើ​អ្នកដទៃ​ឲ្យ​សោកសៅ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើឲ្យ​គេ​សោកសៅ​ ​ធ្វើ​អ្នកដទៃ​ឲ្យ​លំបាក​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើឲ្យ​គេ​លំបាក​ ​អន្ទះអន្ទែង​ដោយខ្លួនឯង​ ​ឬ​ធ្វើ​គេ​ឲ្យ​អន្ទះអន្ទែង​ ​សម្លាប់សត្វ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​សម្លាប់​ ​កាន់​យក​នូវ​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​កាត់​នូវ​ទីត​ ​(​នៃ​ផ្ទះ​)​ ​ប្លន់​នូវ​ពួក​អ្នកស្រុក​ ​ប្លន់​យក​ទ្រព្យ​តែ​ផ្ទះ១​ ​ឈរ​ចាំ​ក្បែរផ្លូវ​ ​(​ដើម្បី​ដណ្តើម​យក​ទ្រព្យ​)​ ​លួច​ប្រពន្ធ​នៃ​បុគ្គល​ដទៃ​ ​ពោល​ពាក្យ​កុហក​ ​ឈ្មោះថា​ ​មិនបាន​ធ្វើបាប​ទេ​ ​មួយទៀត​ ​បើ​បុគ្គល​ណា​ ​ធ្វើ​នូវ​សត្វ​ទាំងឡាយ​លើ​ផែនដី​នេះ​ ​ឲ្យ​មាន​គំនរ​សាច់​តែមួយ​ ​ឲ្យ​មាន​ពំនូក​នៃ​សាច់​តែមួយ​ ​ដោយ​គ្រឿងចក្រ​ ​មាន​ខ្នងកង់​ដ៏​មុត​ ​ដូចជា​កាំបិតកោរ​ ​បាប​ដែល​មានអំពើ​នោះ​ជាហេតុ​ ​មិន​មាន​ ​(​ដល់​បុគ្គល​អ្នកធ្វើ​នោះ​)​ទេ​ ​អំពើបាប​ ​ក៏​មិន​ឲ្យផល​ ​(​ដល់​បុគ្គល​នោះ​ឡើយ​)​ ​ទោះបី​បុគ្គល​ឆ្លង​ទៅកាន់​ត្រើយ​ខាងស្តាំ​នៃ​ទន្លេ​គង្គា​ ​ហើយ​គប្បី​សម្លាប់សត្វ​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នក
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636809405513374379
ទៅកាន់ទំព័រ៖