ព្រះត្រៃបិដក ភាគ ១៤
ដទៃឲ្យសម្លាប់ កាត់ (នូវអវយវៈ មានដៃជាដើម) ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបៀតបៀន បាបដែលមានអំពើនោះជាហេតុ មិនមាន (ដល់បុគ្គលអ្នកធ្វើនោះ)ទេ អំពើបាប ក៏មិនឲ្យផល (ដល់បុគ្គលនោះឡើយ) ទោះបីបុគ្គលឆ្លងទៅកាន់ត្រើយខាងឆ្វេងនៃទន្លេគង្គា ហើយឲ្យទានដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យឲ្យ បូជាដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបូជា បុណ្យដែលមានអំពើនោះជាហេតុ មិនមាន (ដល់បុគ្គលអ្នកធ្វើនោះ)ទេ អំពើបុណ្យមិនឲ្យផល (ដល់បុគ្គលនោះឡើយ) បុគ្គលធ្វើកុសលដោយឲ្យទាន ដោយទូន្មាននូវឥន្ទ្រិយ ដោយសង្រួមកាយវាចា ដោយពោលពាក្យសច្ចៈ បុណ្យដែលមានអំពើនោះជាហេតុ មិនមាន (ដល់បុគ្គលអ្នកធ្វើនោះ)ទេ អំពើបុណ្យ មិនឲ្យផល (ដល់បុគ្គលនោះឡើយ) បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះបូរណកស្សប កាលដែលខ្ញុំព្រះអង្គ សួររកផលសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ ដោយអកិរិយវាទ (ពោលឃាត់អំពើបុណ្យបាប) បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះបូរណកស្សប កាលដែលខ្ញុំព្រះអង្គ សួររកផលសមណប្បដិបត្តិ ដែល
ID: 636809405766668867
ទៅកាន់ទំព័រ៖