ព្រះត្រៃបិដក ភាគ ១៤

ឃើញច្បាស់​ ​ដោយខ្លួនឯង​ហើយ​ ​បែរជា​ដោះស្រាយ​ ​ដោយ​អកិរិយវាទ​ទៅវិញ​ ​ក៏​ដូច្នោះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​រិះគិត​ដូច្នេះ​ថា​ ​បុគ្គល​ប្រហែល​ដូចជា​អញ​ ​មិនសមបើ​ទៅរាប់​អាន​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​អ្នក​នៅ​អាស្រ័យ​ក្នុង​ដែន​ ​ដែល​ជា​បុគ្គល​គួរ​បៀតបៀន​សោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិនបាន​ត្រេកអរ​ ​មិនបាន​ឃាត់​ហាម​ ​នូវ​ភាសិត​របស់​គ្រូ​ឈ្មោះ​បូរណ​កស្សប​ឡើយ​ ​លុះ​ខ្ញុំ​ព្រះអង្គ​មិនបាន​ត្រេកអរ​ ​មិនបាន​ឃាត់​ហាម​ ​មាន​សេចក្តី​តូចចិត្ត​ ​តែ​មិនបាន​បញ្ចេញវាចា​ ​សំដែង​នូវ​សេចក្តី​តូចចិត្ត​ ​មិនបាន​កាន់​តាម​ ​មិនបាន​យកចិត្ត​ទុកដាក់​នឹង​វាចា​នោះ​ទេ​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​
 [​៩៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ក្រុង​រាជគ្រឹះ​នេះ​ ​សម័យមួយ​ ​ខ្ញុំ​ព្រះអង្គ​ចូល​ទៅ​រក​គ្រូ​ឈ្មោះ​មក្ខ​លិ​គោ​សាល​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ជាមួយនឹង​គ្រូ​ឈ្មោះ​មក្ខ​លិ​គោ​សាល​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ ​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​ក៏បាន​អង្គុយ​ក្នុង​ទីសម​គួរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ខ្ញុំ​ព្រះអង្គ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ផ្តើម​ពាក្យសួរ​ដូច្នេះ​ ​ទៅ​នឹង​គ្រូ​ឈ្មោះ​មក្ខ​លិ​គោ​សាល​ថា​ ​បពិត្រ​លោក​គោ​សាល​ដ៏​ចំរើន​ ​ដូចជា​សិល្បៈ​សម្រាប់​បង្កើត​ផល​ ​មាន​ប្រមាណ​ច្រើន​ទាំងនេះ​។​បេ​។​ ​បពិត្រ​លោក​គោ​សាល​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636809406092317493
ទៅកាន់ទំព័រ៖