ព្រះត្រៃបិដក ភាគ ១៤

 [​៩​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​ប្រក​បរឿយៗ​នូវ​កិរិយា​ធ្វើ​ពីជគាម​ ​និង​ភូតគាម​ឲ្យ​វិនាស​។​ ​ពីជគាម​ ​និង​ភូតគាម​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​ពូជ​គឺ​មើម​ ​ឬឫស១​ ​ពូជ​គឺ​ដើម១​ ​ពូជ​គឺ​ថ្នាំង១​ ​ពូជ​គឺ​ចុង​ ​ឬ​ត្រួយ១​ ​ពូជ​គឺ​គ្រាប់១​ ​ជា​គំរប់៥​។​ ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ចាក​កិរិយា​ធ្វើ​ពីជគាម​ ​និង​ភូតគាម​ឲ្យ​វិនាស​ ​មាន​សភាព​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
 [​១០​]​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគភោជន​ដែលគេ​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​ប្រក​បរឿយៗ​នូវ​ការ​បរិភោគ​វត្ថុ​ ​ដែល​សន្សំទុក​ ​មាន​សភាព​យ៉ាងនេះ​។​ ​ការ​សន្សំទុក​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ការ​សន្សំ​គ្រឿង​ស៊ី​ខ្លះ​ ​សន្សំ​ទឹកផឹក​ខ្លះ​ ​សន្សំ​សំពត់​ខ្លះ​ ​សន្សំ​យាន​ខ្លះ​ ​សន្សំ​ទីដេក​ខ្លះ​ ​សន្សំ​គ្រឿង​លាប​ខ្លះ​ ​សន្សំ​គ្រឿងក្រអូប​ខ្លះ​ ​សន្សំ​អាមិស​ខ្លះ​។​ ​ព្រះសមណគោតម​ ​ទ្រង់​វៀរ​ស្រឡះ​ចាក​ការ​បរិភោគ​វត្ថុ​ ​ដែល​សន្សំទុក​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636809354827235298
ទៅកាន់ទំព័រ៖