ព្រះត្រៃបិដក ភាគ ១៤

ដ៏​ចំរើន​ ​លោក​អាច​នឹង​បញ្ញត្ត​នូវ​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​ដូចយ៉ាង​ផល​សិល្បៈ​នោះ​បាន​ដែរ​ឬ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​សួរ​យ៉ាងនេះ​ហើយ​ ​គ្រូ​ឈ្មោះ​មក្ខ​លិ​គោ​សាល​ ​បាន​ពោល​ពាក្យ​ដូច្នេះ​មក​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​បពិត្រមហារាជ​ ​ហេតុបច្ច័យ​នាំឲ្យ​សៅហ្មង​ ​ដល់​សត្វ​ទាំងឡាយ​មិន​មាន​ទេ​ ​សត្វ​ទាំងឡាយ​ ​រមែង​សៅហ្មង​ដោយ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ ​ហេតុបច្ច័យ​នាំឲ្យ​បរិសុទ្ធ​ដល់​សត្វ​ទាំងឡាយ​ ​មិន​មាន​ឡើយ​ ​សត្វ​ទាំងឡាយ​ ​រមែង​បរិសុទ្ធ​ដោយ​ឥត​ហេតុ​ ​ឥត​បច្ច័យ​ ​អំពើ​របស់​ខ្លួន​(​១​)​ ​ក៏​មិន​មាន​ ​អំពើ​របស់​អ្នកដទៃ​(​២​)​ ​ក៏​មិន​មាន​ ​អំពើ​របស់​បុរស​(​៣​)​ ​ក៏​មិន​មាន​ ​កម្លាំង​ក៏​មិន​មាន​ ​ព្យាយាម​ក៏​មិន​មាន​ ​កម្លាំង​របស់​បុរស​ក៏​មិន​មាន​ ​សេចក្តី​សង្វាត​របស់​បុរស​(​៤​)​ ​ក៏​មិន​មាន​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សត្វ​ទាំងឡាយ​បាន​អត្តភាព​ជា​ទេវតា​ក្តី​ ​ជា​មារ​ក្តី​ ​ជា​ព្រហ្ម​ក្តី​ ​ជា​សាវក​ពោធិ​ក្តី​ ​ជា​បច្ចេកពោធិ​ក្តី​ ​ជា​សព្វញ្ញុតញ្ញាណ​ក្តី​ ​ដោយ​កុសលកម្ម​ដែល​ខ្លួន​បាន​ធ្វើ​ ​ឈ្មោះថា​ ​អំពើ​របស់​ខ្លួន​។​ ​(​២​)​ ​សត្វ​ទាំងឡាយ​បាន​នូវ​គុណធម៌​ ​មាន​រូបល្អ​ក្នុង​អត្តភាព​ជា​មនុស្ស​រហូតដល់​ព្រះ​អរហត្ត​ ​ជាទីបំផុត​ ​ក៏​ព្រោះ​អាស្រ័យ​នឹង​ពាក្យ​ទូន្មាន​ ​ប្រៀនប្រដៅ​របស់​អ្នកដទៃ​ ​ឈ្មោះថា​ ​អំពើ​របស់​អ្នកដទៃ​។​ ​(​៣​)​ ​សត្វ​ទាំងឡាយ​ ​បាន​សម្បត្តិ​ដ៏​ប្រសើរ​ ​ដោយ​អំពើ​ ​និង​ព្យាយាម​របស់​បុរស​ ​ឈ្មោះថា​ ​អំពើ​របស់​បុរស​។​ ​(​៤​)​ ​ពាក្យ​ទាំង៥នេះ​ ​ជា​ពាក្យ​ផ្លាស់​ប្តូរ​គ្នា​ ​មាន​សេចក្តី​ដូចគ្នា​តែ​ម្យ៉ាង​។​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636809406636398613
ទៅកាន់ទំព័រ៖