ព្រះត្រៃបិដក ភាគ ១៤

សត្វ​ទាំងអស់​ ​(​មាន​សត្វ​ឱដ្ឋ​ ​គោ​ ​លា​ ​ជាដើម​)​ ​បាណៈ​ទាំងអស់​(​១​)​ ​ភូត​ទាំងអស់​ ​(​មាន​សត្វ​កើត​ក្នុង​ស្រោម​ស៊ុត​ជាដើម​)​ ​ជីវៈ​ ​គឺ​ធញ្ញជាតិ​ទាំងអស់​ ​ឥតមាន​អំណាច​ ​ឥតមាន​កម្លាំង​ ​ឥតមាន​ព្យាយាម​ ​(​ក្នុង​ការ​ធ្វើឲ្យ​សៅហ្មង​ ​ឬ​បរិសុទ្ធ​)​ ​មាន​សេចក្តី​ប្រែប្រួល​ដោយ​និ​យតិ​ ​និង​សង្គតិ​ ​និង​សភាវៈ​(​២​)​ ​តាំងនៅ​ក្នុង​អភិ​ជាតិ​ទាំង៦​ ​ហើយ​រមែង​ទទួល​សុខ​ ​និង​ទុក្ខ​ ​បពិត្រមហារាជ​ ​ឯ​កំណើត​ដែល​ជា​ប្រធាន​(​៣​)​ ​មាន​ចំនួន១លាន​ ​៤សែន​ ​៦ពាន់​ ​៦រយ​ ​ទាំងនេះ​ក្តី​ ​កម្ម​ទាំង៥០០ក្តី​ ​កម្ម​ទាំង៥ក្តី​ ​កម្ម​ទាំង៣ក្តី​ ​កម្ម​ ​គឺ​កាយ​កម្ម​ ​និង​វចីកម្ម​ក្តី​ ​កម្ម​ពាក់កណ្តាល​ ​គឺ​មនោ​កម្ម​ក្តី​ ​បដិបទា​ទាំង៦២ក្តី​ ​
​(​១​)​ ​សត្វ​ដែល​មាន​ឥន្ទ្រិយ១​ ​គឺ​រូប​ជីវិតិន្ទ្រិយ​ ​បាន​ដល់​អសញ្ញីសត្វ​ ​សត្វ​ដែល​មាន​ឥន្ទ្រិយ២​ ​គឺ​ចក្ខុន្ទ្រិយ១​ ​សោ​តិ​ន្ទ្រិយ១​ ​បាន​ដល់​រូបព្រហ្ម១៤ជាន់​ ​វៀរលែង​អសញ្ញី​ព្រហ្ម​ចេញ​។​ ​(​២​)​ ​សេចក្តី​ជិតស្និទ្ធ​ ​មិន​បែកធ្លាយ​ ​ប្រៀប​ដូច​ដុំ​កែវមណី​ ​ដែល​មិន​ប្រេះឆា​ ​ឈ្មោះថា​ ​និ​យតិ​។​ ​ការ​ត្រាច់​រង្គាត់​ទៅ​ក្នុង​អភិ​ជាតិ​ទាំង៦​ ​ឈ្មោះថា​ ​សង្គតិ​។​ ​ធម្មតា​ដែល​កើត​ឡើង​ដូច​ៗ​គ្នា​ ​ឈ្មោះថា​សភាវៈ​ ​ប្រៀប​ដូច​បន្លា​ ​ដែល​ស្រួច​ឯង​ ​ផ្លែ​ក្វិដ្ឋ​ ​មាន​សណ្ឋាន​មូល​ដោយខ្លួនឯង​ ​សត្វ​ម្រឹគ​ ​បក្សី​ទាំងពួង​ ​មាន​រូបរាង​វិ​ចិ​ត្រ​ផ្សេង​ៗ​ ​ដោយធម្មតា​ឯង​ ​យ៉ាងណាមិញ​ ​លោក​ទាំងអស់​ ​មាន​សេចក្តី​ប្រែប្រួល​ទៅជា​ដូ​ច្នោះ​ៗ​ ​មិនបាច់​អាស្រ័យហេតុ​បច្ច័យ​ឡើយ​ ​ប្រៀប​ដូច​បន្លា​ជាដើម​ ​យ៉ាងនោះ​ឯង​ ​ឈ្មោះថា​ ​សភាវៈ​។​ ​(​៣​)​ ​មានកំណើត​មនុស្ស​ ​តិរច្ឆាន​ ​ក្សត្រិយ៍​ ​និង​ព្រាហ្មណ៍​ជាដើម​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636809407068713340
ទៅកាន់ទំព័រ៖