ព្រះត្រៃបិដក ភាគ ១៤

អន្តរកប្ប​(​១​)​ ​អភិ​ជាតិ​(​២​)​ទាំង៦​ ​បុរិស​ភូមិ​(​៣​)​ទាំង៨​ ​ពួក​អាជីវ​កៈ​ទាំង១៤៩​ ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំង១៤៩​ ​លំនៅ​នៃ​នាគ​ទាំង១៤៩​ ​ឥន្ទ្រិយ​ទាំង១២០​ ​នរក​ទាំង១៣០​ ​ធាតុ​ដែល​ប្រកបដោយ​ធូលី​ ​(​មាន​ខ្នងដៃ​ ​ខ្នងជើង​ជាដើម​)​ ​ទាំង៣៦ពួក​ ​គភ៌​នៃ​សត្វ​ដែល​មាន​សញ្ញា​(​៤​)​ ​ទាំង៧ពួក​ ​គភ៌​ ​(​នៃ​ធញ្ញជាតិ​)​ ​ដែល​គ្មាន​សញ្ញ​(​៥​)​ ​ទាំង៧​ ​ពួក​គភ៌​នៃជា​តិ​ដែល​ដុះ​អំពី​ថ្នាំង​ ​(​មាន​អំពៅ​ជាដើម​)​ ​ទាំង៧​ ​ពួក​ទេវតា​ទាំង៧​ ​ពួក​មនុស្ស​ទាំង៧​ ​ពួក​បិសាច​ទាំង៧​ ​ស្រះ​ទាំង៧​ ​រអាងភ្នំ​ទាំង៧​ ​រអាងភ្នំ​ទាំង៧០០​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ក្នុង​មហា​កប្ប១​ ​មាន​អន្តរកប្ប៦៤​ ​តែ​គ្រូ​ឈ្មោះ​មក្ខ​លិ​គោ​សាល​ ​មិនដឹង​ដូច្នោះ​ទេ​ ​បាន​ជា​ពោល​ថា​ ​៦២​។​ ​(​២​)​ ​ឯ​អភិ​ជាតិ​ទាំង៦នោះ​ ​គឺ​ក​ណ្ហា​ភិ​ជាតិ​ ​(​ជាតិ​ខ្មៅ​)​ ​បាន​ដល់​ព្រានម្រឹគ​ ​ព្រានបក្សី​ជាដើម១​ ​នី​លា​ភិ​ជាតិ​ ​(​ជាតិ​ខៀវ​)​ ​បាន​ដល់​ភិក្ខុ​ដែល​បួស​ក្នុង​ព្រះពុទ្ធ​សាសនា១​ ​លោ​ហិតា​ភិ​ជាតិ​ ​(​ជាតិ​ក្រហម​)​ ​បាន​ដល់​ពួក​និ​គ្រ​ណ្ឋ១​ ​ហលិទ្ទា​ភិ​ជាតិ​ ​(​ជាតិ​លឿង​ដូច​រមៀត​)​ ​បាន​ដល់​ពួក​អចេលក​សាវ័ក១​ ​សុក្កា​ភិ​ជាតិ​ ​(​ជា​តិស​)​ ​បាន​ដល់​ពួក​អាជីវក១​ ​បរម​សុក្កា​ភិ​ជាតិ​ ​(​ជា​តិ​ស​ណាស់​)​ ​បាន​ដល់​ជន​ជា​នន្ទ​គោត្រ​ ​និង​វ​ច្ឆ​គោត្រ​ ​ជាដើម១​។​ ​(​៣​)​ ​ឯ​បុរិស​ភូមិ​ទាំង៨នោះ​ ​គឺ​មន្ទ​ភូមិ​ ​(​កាលដែល​នៅ​ល្ងង់ខ្លៅ​)​ ​បាន​ដល់​ទារក​ដែល​ទើប​ប្រសូត​មក​បាន៧ថ្ងៃ​ ​នៅ​ល្ងង់​វង្វេង១​ ​ខិ​ឌ្ឌា​ភូមិ​ ​(​កាលដែល​មាន​ល្បែង​)​ ​បាន​ដល់​ទារក​មក​អំពី​ទុគ្គតិ​យំ​ស្រែក​ច្រើន​ ​ឬ​ទារក​ដែល​មក​ពី​សុគតិ​ ​រលឹក​ឃើញ​សុគតិ​ហើយ​ ​សើច​រីករាយ​សប្បាយ​ច្រើន១​ ​បទវី​មំស​ភូមិ​ ​(​កាល​ទើប​រៀន​ដើរ​)​ ​បាន​ដល់​ទារក​ដែល​ទើប​ចេះ​កាន់ដៃ​មាតាបិតា​រៀន​ដើរ១​ ​ឱជុ​គត​ភូមិ​ ​(​កាលដែល​ដើរ​ត្រង់​បាន​)​ ​បាន​ដល់​ទារក​ដែល​ចេះ​ដើរ​រឹងប៉ឹង​ហើយ១​ ​សេក្ខភូមិ​ ​(​កាលដែល​សិក្សា​សិល្បៈ​)​១​ ​សមណ​ភូមិ​ ​(​កាលដែល​ចេញ​បួស​)​១​ ​ជិន​ភូមិ​ ​(​កាលដែល​រៀន​សិល្បៈ​អំពី​សំ​នាក់​អាចារ្យ​ចេះដឹង​ស្រេចហើយ​)​១​ ​បន្ន​ភូមិ​ ​(​កាល​បួស​ហើយ​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ឬ​ប្រតិបត្តិ​ធម៌​ ​ឬ​ចាស់​គ្រាំគ្រា​)​១​។​ ​(​៤​)​ ​សត្វ​ដែល​មាន​សញ្ញា៧នោះ​ ​គឺ​ឱដ្ឋ១​ ​គោ១​ ​លា១​ ​ពពែ១​ ​សត្វ​ចិញ្ចឹម១​ ​ម្រឹគ១​ ​ក្របី១​។​ ​(​៥​)​ ​ធញ្ញជាតិ៧នោះ​ ​គឺ​ស្រូវសាលី១​ ​ស្រូវខ្សាយ១​ ​ស្រូវដំណើប១​ ​ស្រងែ១​ ​កន្ទុយដំរី១​។​ ​ស្គួយ១​ ​គែលលក១​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636809407644156253
ទៅកាន់ទំព័រ៖