ព្រះត្រៃបិដក ភាគ ១៤

ជ្រោះ​ធំ​ទាំង៧​ ​ជ្រោះ​តូច​ទាំង៧០០​ ​សុបិន​ធំ​ទាំង៧​ ​សុបិន​តូច​ទាំង៧០០​ ​ជនពាល​ក្តី​ ​ជន​ជា​បណ្ឌិត​ក្តី​ ​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​(​ក្នុង​វដ្ត​សំសារ​)​ ​អស់​កាល​ចំនួន៨លាន​ចុល្ល​មហា​កប្ប​ហើយ​ ​នឹង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ ​បុគ្គល​កំណត់ទុក​ថា​ ​អាត្មា​អ​ញនឹងញុំាង​កម្ម​ដែល​មិនទាន់​ចាស់​ ​ឲ្យ​ចាស់​ផង​ ​អាត្មាអញ​ ​បាន​ពាល់​ត្រូវ​រឿយ​ៗ​ ​នូវ​កម្ម​ដែល​ចាស់​ស្រាប់ហើយ​ ​ៗ​ធ្វើឲ្យ​អស់​ទៅ​ផង​ ​ដោយ​សីល​នេះ​ក្តី​ ​ដោយ​វត្ត​នេះ​ក្តី​ ​ដោយ​តបៈ​នេះ​ក្តី​ ​ដោយ​ព្រហ្មចរិយៈ​នេះ​ក្តី​ ​ក្នុង​កប្ប​ទាំងឡាយ​នោះ​ ​មិន​មាន​ឡើយ​ ​សេចក្តី​សុខទុក្ខ​ ​ដែល​ធ្វើឲ្យ​មាន​ទីបំផុត​ ​ដូច​គេ​វាល់​របស់​ ​(​ឲ្យអស់​ទៅ​)​ ​ដោយ​ទោ​ណៈ​ ​មិន​មាន​ក្នុង​សំសារ​វដ្ត​ ​ដោយ​ប្រការ​យ៉ាងនេះ​ឡើយ​ ​សេចក្តី​សាបសូន្យ​ ​(​នៃ​សំសារ​របស់​ជន​ជា​បណ្ឌិត​)​ ​និង​សេចក្តី​ចំរើន​ ​(​នៃ​សំសារ​របស់​ជនពាល​)​ ​មិន​មាន​ឡើយ​ ​សេចក្តី​លូតលាស់​ឡើង​ ​និង​សេចក្តី​រេចរិល​ ​មិន​មាន​ឡើយ​ ​ប្រៀប​ដូច​រមូរ​នៃ​អម្បោះ​ ​ដែលគេ​បោះចោល​ទៅ​ ​រសាយ​អស់​ ​(​ត្រឹមតែ​កំណត់​អម្បោះ​ប៉ុណ្ណោះ​)​ ​យ៉ាងណាមិញ​ ​ជនពាល​ក្តី​ ​ជន​ជា​បណ្ឌិត​ក្តី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​(​ក្នុង​សំសារ​)​ ​(​អស់​កំណត់​នេះ​ហើយ​)​ ​នឹង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ដូច្នោះឯង​ ​បពិត្រ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636809407928322507
ទៅកាន់ទំព័រ៖