ព្រះត្រៃបិដក ភាគ ១៤
អាក្រក់ មិនមានឡើយ លោកនេះ
(១) មិនមាន លោកខាងមុខ
(២) មិនមាន ប្រតិបត្តិខុស ឬត្រូវក្នុងមាតា មិនមានផល (បុណ្យបាប) ការប្រតិបត្តិខុស ឬត្រូវក្នុងបិតា មិនមានផល (បុណ្យបាប) សត្វជាឱបបាតិកៈកំណើត មិនមាន សមណៈ និងព្រាហ្មណ៍ទាំងឡាយ ដែលមានសេចក្តីព្រមព្រៀងគ្នា ប្រតិបត្តិដោយប្រពៃ ធ្វើឲ្យជាក់ច្បាស់ ព្រោះត្រាស់ដឹងដោយខ្លួនឯង ហើយសំដែងនូវលោកនេះ និងលោកខាងមុខ ក៏មិនមានក្នុងលោកឡើយ បុរសនេះ ប្រកបដោយមហាភូតរូប៤ លុះទទួលមរណកាល ក្នុងវេលាណា បឋវីធាតុខាងក្នុង ក៏ទៅជាបឋវីធាតុខាងក្រៅ អាបោធាតុខាងក្នុង ក៏ទៅជាអាបោធាតុខាងក្រៅ តេជោធាតុខាងក្នុង ក៏ទៅជាតេជោធាតុខាងក្រៅ វាយោធាតុខាងក្នុង ក៏ទៅជាវាយោធាតុខាងក្រៅ ឥន្ទ្រិយ (ទាំង៦) ក៏រសាត់អណ្តែតទៅកាន់អាកាស ពួកបុរស (ទាំង៤នាក់) មានគ្រែជាគំរប់៥ សែងយកបុរសដែលស្លាប់ទៅនោះ ស្នាមជើង គឺគុណ និងទោស ក៏ប្រាកដនៅកំណត់ត្រឹមឈាបនដ្ឋានប៉ុណ្ណោះ សល់នៅតែឆ្អឹង មានសម្បុរ (ប្រផេះ) ដូចស្លាបនៃសត្វព្រាប ឯគ្រឿងសក្ការបូជា មានផេះជាទីបំផុត ទាននេះ ពួក
(១)- (២) អដ្ឋកថា ថា លោកនេះមិនមានដល់សត្វដែលឋិតនៅក្នុងលោកខាងមុខ លោកខាងមុខ មិនមានដល់សត្វដែលឋិតនៅក្នុងលោកនេះ សត្វទាំងឡាយ កើតនៅក្នុងទីណា លុះច្យុតហើយ ក៏សូន្យទៅក្នុងទីនោះ មិនកើតទៀតឡើយ។
ID: 636809409049546637
ទៅកាន់ទំព័រ៖