ព្រះត្រៃបិដក ភាគ ១៤
មនុស្សពាលកំឡៅ បានបញ្ញត្តទុកមកហើយ ជនទាំងឡាយណាពោលពាក្យថា អំពើ មានទានជាដើម មានផល ពាក្យរបស់ជនទាំងនោះ ជាពាក្យកុហកទទេ ជនពាលក្តី ជនជាបណ្ឌិតក្តី លុះបែកធ្លាយរាងកាយទៅ រមែងដាច់សូន្យ បាត់ទៅ មិនកើតទៀត ខាងមុខអំពីសេចក្តីស្លាប់ឡើយ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះអជិតកេសកម្ពល កាលបើខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ ដោយឧច្ឆេទវាទ (ពោលថាសត្វស្លាប់ទៅសូន្យ ឥតមានកើតទៀត) ទៅវិញ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ ក៏បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល ក៏បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះអជិតកេសកម្ពល កាលដែលខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ ដោយឧច្ឆេទវាទទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីរិះគិតយ៉ាងនេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អានសមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ
ID: 636809409351753922
ទៅកាន់ទំព័រ៖