ព្រះត្រៃបិដក ភាគ ១៤
ព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិតរបស់គ្រូឈ្មោះអជិតកេសកម្ពលឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្ត តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។
[៩៧]បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំព្រះអង្គចូលទៅរកគ្រូឈ្មោះបកុធកច្ចាយនៈ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងគ្រូឈ្មោះបកុធកច្ចាយនៈ លុះបញ្ចប់នូវពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គអង្គុយក្នុងទីដ៏សមគួរហើយ ក៏ផ្តើមពាក្យសួរដូច្នេះ ទៅនឹងគ្រូឈ្មោះបកុធកច្ចាយនៈថា បពិត្រលោកម្ចាស់កច្ចាយនៈដ៏ចំរើន ដូចជាសិល្បៈសម្រាប់បង្កើតផល មានប្រមាណច្រើនទាំងនេះ។បេ។ បពិត្រលោកកច្ចាយនៈដ៏ចំរើន លោកអាចនឹងបញ្ញត្តនូវផល នៃសមណប្បដិបត្តិ ដែលឃើញច្បាស់ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ដូចយ៉ាងផលសិល្បៈនោះបានដែរឬ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គសួរយ៉ាងនេះហើយ គ្រូឈ្មោះបកុធកច្ចាយនៈ បានឆ្លើយពាក្យដូច្នេះ មកនឹងខ្ញុំព្រះអង្គថា បពិត្រមហារាជ កាយគឺពួក
ID: 636809409647390832
ទៅកាន់ទំព័រ៖