ព្រះត្រៃបិដក ភាគ ១៤

ទាំង៧នេះ​ ​គ្មាន​នរណា​ធ្វើកើត​ ​គ្មាន​វិធី​ធ្វើកើត​ ​គ្មាន​នរណា​និមិ្មត​ដោយ​ឫទ្ធិ​បាន​ ​គ្មាន​នរណា​សាង​កើត​ ​ជាស​ភាវៈ​អា​ ​(​គ្មាន​ពូជ​តទៅទៀត​)​ ​តាំងនៅ​ដូចជា​កំពូលភ្នំ​ ​ឋិតនៅ​មាំ​ដូចជា​សសរ​គោល​ ​កាយ​ទាំងនោះ​ ​មិន​ញាប់ញ័រ​ ​មិន​ប្រែប្រួល​ ​មិន​បៀតបៀន​នូវ​គ្នានឹងគ្នា​ ​មិន​អាច​ធ្វើគ្នា​នឹងគ្នា​ឲ្យបាន​សុខ​ ​ឬ​ឲ្យបាន​ទុក្ខ​ ​ឬ​ទាំង​សុខ​ ​ទាំង​ទុក្ខ​ទេ​ ​ឯ​កាយ​ ​គឺ​ពួក​ទាំង៧​ ​ដូចម្តេច​ខ្លះ​ ​គឺ​ពួក​ធាតុដី១​ ​ពួក​ធាតុទឹក១​ ​ពួក​ធាតុភ្លើង១​ ​ពួក​ធាតុខ្យល់១​ ​សេចក្តី​សុខ១​ ​សេចក្តី​ទុក្ខ១​ ​ជីវិត១​ ​ជា​គំរប់៧​ ​កាយ​គឺ​ពួក​ទាំង៧នេះ​ ​គ្មាន​នរណា​ធ្វើកើត​ ​គ្មាន​វិធី​ធ្វើកើត​ ​គ្មាន​នរណា​និមិ្មត​ដោយ​ឫទ្ធិ​បាន​ ​គ្មាន​នរណា​សាង​កើត​ ​ជាស​ភាវៈ​អា​ ​តាំងនៅ​ដូចជា​កំពូលភ្នំ​ ​ឋិតនៅ​មាំ​ដូចជា​សសរ​គោល​ ​កាយ​ទាំងនោះ​ ​មិន​ញាប់ញ័រ​ ​មិន​ប្រែប្រួល​ ​មិន​បៀតបៀន​នូវ​គ្នានឹងគ្នា​ ​មិន​អាច​ធ្វើគ្នា​នឹងគ្នា​ឲ្យបាន​សុខ​ ​ឬ​ឲ្យបាន​ទុក្ខ​ ​ឬ​ទាំង​សុខ​ ​ទាំង​ទុក្ខ​ទេ​ ​បុគ្គល​សម្លាប់​ដោយខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​សម្លាប់​ក្តី​ ​ស្តាប់​ខ្លួនឯង​ក្តី​ ​ញុំាង​គេ​ឲ្យ​ស្តាប់​ក្តី​ ​ដឹង​ច្បាស់​ខ្លួនឯង​ក្តី​ ​ញុំាង​អ្នកដទៃ​ឲ្យដឹង​ច្បាស់​ក្តី​ ​មិន​មាន​ក្នុង​កាយ​ទាំងនោះ​ឡើយ​ ​ទុកជា​បុគ្គល​នោះ​ ​កាត់​សីសៈ​ដោយ​សស្ត្រា​ដ៏​មុត​ ​ក៏​ឈ្មោះថា​ ​គ្មាន​អ្នកណា​ផ្តាច់ផ្តិល​អ្នកណា​ចាក​ជីវិត​បាន​ ​ឯ​សស្ត្រា​ ​គ្រាន់តែ​ចូល​ទៅតាម​ចន្លោះ​នៃ​កាយ​ទាំង៧ប៉ុណ្ណោះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រូ​ឈ្មោះ​បកុ​ធ​កច្ចាយនៈ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636809409894214949
ទៅកាន់ទំព័រ៖