ព្រះត្រៃបិដក ភាគ ១៤
[១១] ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗនូវការស្តាប់ និងការមើលនូវល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពយ៉ាងនេះ។ ឯល្បែងដែលជាសត្រូវ ដល់កុសលធម៌នោះ តើដូចម្តេច។ គឺល្បែងរាំខ្លះ ច្រៀងខ្លះ ប្រគំខ្លះ មហោស្រពខ្លះ ចម្បាំងស្តេចភារត និងព្រះរាមជាដើមខ្លះ គងខ្លះ រគាំងខ្លះ ស្គរមានជ្រុង៤ខ្លះ រូបគំនូរខ្លះ ល្បែងដុំដែកខ្លះ ល្បែងរ៉ាវខ្លះ ល្បែងលាងឆ្អឹងខ្លះ ដំរីជល់គ្នាខ្លះ សេះប្រខាំគ្នាខ្លះ ក្របីជល់គ្នាខ្លះ គោជល់គ្នាខ្លះ ពពែជល់គ្នាខ្លះ កែះជល់គ្នាខ្លះ មាន់ជល់គ្នាខ្លះ ចាបជល់គ្នាខ្លះ ល្បែងគុណដំបងខ្លះ ប្រដាល់ខ្លះ ចំបាប់ខ្លះ ទីសម្រាប់ច្បាំងគ្នាខ្លះ ទីសម្រាប់រៀបពលខ្លះ លំនៅកងទ័ពខ្លះ ទីមើលសេនាប្រកបដោយអង្គ៤ខ្លះ
(១)។ ឯព្រះសមណគោតម ទ្រង់វៀរស្រឡះចាកកិរិយាស្តាប់ និងការមើលល្បែង ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។
(១) សេនាដំរី១ សេនាសេះ១ សេនារទេះ១ សេនាថ្មើជើង១។
ID: 636809355170464930
ទៅកាន់ទំព័រ៖