ព្រះត្រៃបិដក ភាគ ១៤
កាលបើខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯង ដោយប្រការដូច្នេះហើយ ក៏បែរជាដោះស្រាយ ដោយរឿងដទៃផ្សេងទៅវិញ បពិត្រព្រះអង្គដ៏ចំរើន ប្រៀបដូចបុគ្គលដែលគេសួរពីដើមស្វាយ បែរជាប្រាប់នូវដើមខ្នុរសម្លវិញ ឬគេសួរពីដើមខ្នុរសម្ល បែរជាប្រាប់នូវដើមស្វាយវិញ បពិត្រព្រះអង្គដ៏ចំរើន គ្រូឈ្មោះបកុធកច្ចាយនៈ កាលដែលខ្ញុំព្រះអង្គ សួររកផលនៃសមណប្បដិបត្តិ ដែលឃើញច្បាស់ ដោយខ្លួនឯងហើយ ក៏បែរជាដោះស្រាយ ដោយរឿងដទៃផ្សេងទៅវិញ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីរិះគិតយ៉ាងនេះថា បុគ្គលប្រហែលអញ មិនសមបើទៅរាប់អានសមណៈ ឬព្រាហ្មណ៍ អ្នកនៅអាស្រ័យក្នុងដែន ដែលជាបុគ្គលគួរបៀតបៀនសោះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម នូវភាសិតរបស់គ្រូឈ្មោះបកុធកច្ចាយនៈឡើយ លុះខ្ញុំព្រះអង្គមិនបានត្រេកអរ មិនបានឃាត់ហាម ក៏មានសេចក្តីតូចចិត្តដែរ តែមិនបានបញ្ចេញវាចា សំដែងនូវសេចក្តីតូចចិត្ត មិនបានកាន់តាម មិនបានយកចិត្តទុកដាក់នឹងវាចានោះទេ ហើយក្រោកចាកអាសនៈ ចៀសចេញទៅ។
[៩៨] បពិត្រព្រះអង្គដ៏ចំរើន ក្នុងក្រុងរាជគ្រឹះនេះ សម័យមួយ ខ្ញុំព្រះអង្គចូលទៅរកគ្រូឈ្មោះនិគណ្ឋនាដបុត្ត លុះចូលទៅដល់ហើយ ក៏ពោល
ID: 636809410220583616
ទៅកាន់ទំព័រ៖