ព្រះត្រៃបិដក ភាគ ១៤

ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ជាមួយនឹង​គ្រូ​ឈ្មោះ​និ​គ​ណ្ឋ​នាដ​បុត្ត​ ​លុះ​បញ្ចប់​នូវ​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ ​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​ខ្ញុំ​ព្រះអង្គ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ផ្តើម​ពាក្យសួរ​ដូច្នេះ​ ​នឹង​គ្រូ​ឈ្មោះ​និ​គ​ណ្ឋ​នាដ​បុត្ត​ថា​ ​បពិត្រ​លោក​អគ្គិ​វេស្ស​នៈ​ដ៏​ចំរើន​ ​ដូចជា​សិល្បៈ​សម្រាប់​បង្កើត​ផល​ ​មាន​ប្រមាណ​ច្រើន​ទាំងនេះ​។​បេ​។​ ​បពិត្រ​លោក​អគ្គិ​វេស្ស​នៈ​ដ៏​ចំរើន​ ​លោកម្ចាស់​អាច​នឹង​បញ្ញត្ត​នូវ​ផល​ ​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​ដូចយ៉ាង​ផល​សិល្បៈ​នោះ​បាន​ដែរ​ឬ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​សួរ​យ៉ាងនេះ​ហើយ​ ​គ្រូ​ឈ្មោះ​និ​គ​ណ្ឋ​នាដ​បុត្ត​ ​ឆ្លើយ​ពាក្យ​ដូច្នេះ​ ​មក​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​បពិត្រមហារាជ​ ​ក្នុង​លោក​នេះ​និ​គ្រ​ណ្ឋ​ ​បាន​សង្រួម​ដោយ​ការ​សង្រួម​ ​មាន៤ចំណែក​ ​បពិត្រមហារាជ​ ​និ​គ្រ​ណ្ឋ​ដែល​បាន​សង្រួម​ ​ដោយ​ការ​សង្រួម​មាន៤ចំណែក​ ​(​នោះ​)​ ​តើ​ដូចម្តេច​ខ្លះ​ ​បពិត្រមហារាជ​ ​និ​គ្រ​ណ្ឋ​ក្នុង​លោក​នេះ​ ​ឃាត់​ហាម​ទឹក​ទាំងពួង​(​១​)​១​ ​ប្រកបដោយ​ទឹក​ទាំងពួង​(​២​)​១​ ​កំចាត់​បាប​ ​ដោយ​ទឹក​ទាំងពួង​(​៣​)​១​ ​ប្រោះព្រំ​ដោយ​ទឹក​ទាំងពួង​(​៤​)​១​ ​បពិត្រមហារាជ​ ​និ​គ្រ​ណ្ឋ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ហាមឃាត់​ទឹក​ត្រជាក់​គ្រប់មុខ​ ​ដោយ​សំគាល់​ថា​ ​ក្នុងទឹក​ត្រជាក់​ ​មាន​សត្វ​ ​មិន​គួរ​ប្រើប្រាស់​ឡើយ​។​ ​(​២​)​ ​ប្រកបដោយ​ការ​រាំងផ្លូវ​បាប​ទាំងពួង​។​ ​ដីកា​ថា​ ​ប្រកបដោយ​ការ​សង្រួម​គ្រប់ប្រការ​។​ ​(​៣​)​ ​កំចាត់​បាប​ ​ដោយ​ការ​រាំងផ្លូវ​បាប​ទាំងពួង​។​ ​(​៤​)​ ​ប្រោះព្រំ​ដោយ​ការ​រាំងផ្លូវ​បាប​ទាំងពួង​ ​(​តាមន័យ​នៃ​អដ្ឋកថា​ ​និង​ដីកា​ ​ត្រង់​ពាក្យ​ថា​ទឹ​កៗ​ ​ក្នុង​ខ​ទី២​-​៣​-​៤នោះ​ ​ជា​ឈ្មោះ​នៃ​ការ​រាំងផ្លូវ​បាប​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636809410685900231
ទៅកាន់ទំព័រ៖