ព្រះត្រៃបិដក ភាគ ១៤

បាន​សង្រួម​ ​ដោយ​ការ​សង្រួម​ ​មាន៤ចំណែក​យ៉ាងនេះ​ឯង​ ​បពិត្រមហារាជ​ ​កាលណា​និ​គ្រ​ណ្ឋ​បាន​សង្រួម​ ​ដោយ​ការ​សង្រួម៤ចំណែក​យ៉ាងនេះ​ ​បពិត្រមហារាជ​ ​និ​គ្រ​ណ្ឋ​នេះ​ ​គេ​ហៅថា​ ​អ្នកមាន​ខ្លួន​ដល់​នូវ​ទីបំផុត​ផង​ ​មានខ្លួន​សង្រួម​ហើយ​ផង​ ​មានខ្លួន​នៅ​ដោយ​ល្អ​ផង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឯ​គ្រូ​ឈ្មោះ​និ​គ​ណ្ឋ​នាដ​បុត្ត​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ ​សួររក​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ដោយ​ប្រការ​ដូច្នេះហើយ​ ​ក៏​បែរជា​ដោះស្រាយ​ ​ទៅ​រក​ការ​សង្រួម​មាន៤ចំណែក​ទៅវិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រៀប​ដូច​បុគ្គល​ដែលគេ​សួរ​ពីដើម​ស្វាយ​ ​បែរជា​ប្រាប់​នូវ​ដើម​ខ្នុរសម្ល​វិញ​ ​ឬ​គេ​សួរ​ពីដើម​ខ្នុរសម្ល​ ​បែរជា​ប្រាប់​នូវ​ដើម​ស្វាយ​វិញ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រូ​ឈ្មោះ​និ​គ​ណ្ឋ​នាដ​បុត្ត​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ ​សួររក​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ ​ដោយខ្លួនឯង​ ​ក៏​បែរជា​ដោះស្រាយ​ ​ទៅ​រក​ការ​សង្រួម​មាន៤ចំណែក​ទៅវិញ​ ​ដូច្នោះឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មាន​សេចក្តី​រិះគិត​ដូច្នេះ​ថា​ ​បុគ្គល​ប្រហែល​អញ​ ​មិនសមបើ​ទៅរាប់​អាន​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​អ្នក​នៅ​អាស្រ័យ​ក្នុង​ដែន​ ​ដែល​ជា​បុគ្គល​គួរ​បៀតបៀន​សោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិនបាន​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636809410921143686
ទៅកាន់ទំព័រ៖