ព្រះត្រៃបិដក ភាគ ១៤
ឯសេចក្តីយល់ឃើញរបស់អាត្មាថា យ៉ាងនេះក៏មិនមែន
(១) សេចក្តីយល់ឃើញរបស់អាត្មាថា យ៉ាងនោះក៏មិនមែន
(២) សេចក្តីយល់ឃើញរបស់អាត្មាថា យ៉ាងដទៃក៏មិនមែន
(៣) សេចក្តីយល់ឃើញរបស់អាត្មាថា មិនមែនក៏ទេ
(៤) សេចក្តីយល់ឃើញរបស់អាត្មាថា មិនមែនទេ ក៏មិនមែនដែរ
(៥) (សេចក្តីយល់ឃើញរបស់អាត្មាថា) លោកខាងមុខមិនមាន លោកខាងមុខ មានខ្លះ មិនមានខ្លះ លោកខាងមុខ មានក៏មិនមែន មិនមានក៏មិនមែន ពួកសត្វជាឱបបាតិកៈមាន ពួកសត្វជាឱបបាតិកៈមិនមាន ពួកសត្វជាឱបបាតិកៈមានខ្លះ មិនមានខ្លះ ពួកសត្វជាឱបបាតិកៈ មានក៏មិនមែន មិនមានក៏មិនមែន បើមហារាជសួរអាត្មាថា ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មានដែរឬ បើសេចក្តីយល់ឃើញរបស់អាត្មាថា ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់ មាន អាត្មាគប្បីដោះស្រាយនូវហេតុនោះ ដល់ព្រះអង្គថា ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មាន ផលវិបាកនៃកម្ម ដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មិនមាន ផលវិបាកនៃកម្ម
(១) អដ្ឋកថា ថា ពាក្យថាយ៉ាងនេះក៏មិនមែន ជាពាក្យឃាត់អាការសួរណាៗ ដែលមិនមានទីកំណត់។ (២) ពាក្យថា យ៉ាងនោះក៏មិនមែន ជាពាក្យឃាត់សស្សតវាទ គឺពាក្យថា លោកទៀង។ (៣) ពាក្យថា យ៉ាងដទៃក៏មិនមែន ជាពាក្យឃាត់ឯកច្ចសស្សតឯកច្ចអសស្សតវាទ គឺពាក្យថា លោកទៀងខ្លះ មិនទៀងខ្លះ។ (៤) ពាក្យថា មិនមែនក៏ទេ ជាពាក្យឃាត់ឧច្ឆេទវាទ គឺពាក្យថា សត្វស្លាប់ទៅសូន្យ មិនកើតទៀត។ (៥) ពាក្យថា មិនមែនទេ ក៏មិនមែនដែរ ជាពាក្យឃាត់តក្កីវាទ គឺពាក្យថា សត្វស្លាប់ទៅមិនមែនជាមាន មិនមែនជាគ្មាន។
ID: 636809411825845432
ទៅកាន់ទំព័រ៖