ព្រះត្រៃបិដក ភាគ ១៤

នូវ​សេចក្តី​សុខ​ ​ឲ្យ​ពេញលេញ​ ​រមែង​ធ្វើ​មិត្ត​អាមាត្យ​ ​ឲ្យ​ដល់​នូវ​សេចក្តី​សុខ​ ​ឲ្យ​ពេញលេញ​ ​រមែង​ញុំាង​ទក្ខិណាទាន​ ​ដែល​មានផល​ដ៏​ខ្ពស់​ ​ជា​ទាន​គួរ​ដល់​កិរិយា​កើត​ក្នុង​ស្ថានសួគ៌​ ​ជា​ទាន​មានផល​នាំមក​នូវ​សេចក្តី​សុខ​ ​ជា​ទាន​ញុំាង​ធម៌​ទាំង១០ដ៏​ប្រសើរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ល្អ​ ​ឲ្យ​តម្កល់​នៅក្នុង​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ ​ដោយ​សិល្បៈ​នោះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​អាច​នឹង​បញ្ញត្ត​នូវ​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន​ ​ដូចយ៉ាង​ផល​សិល្បៈ​នោះ​បាន​ដែរ​ឬ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​តថាគត​អាច​ ​(​បញ្ញត្ត​បាន​)​ ​បពិត្រមហារាជ​ ​បើ​ដូច្នោះ​ ​តថាគត​ ​សូម​សួរ​មហារាជ​ ​ក្នុង​ហេតុ​នោះ​វិញ​ ​មហារាជ​គាប់​ព្រះរាជហឫទ័យ​យ៉ាងណា​ ​គប្បី​ដោះស្រាយ​នូវ​ប្រស្នា​នោះ​យ៉ាងនោះ​ចុះ​។​ ​បពិត្រមហារាជ​ ​ចុះ​ព្រះអង្គ​សំគាល់​នូវ​ហេតុ​នោះ​ដូចម្តេច​ ​ក្នុង​លោក​នេះ​ ​(​បើ​)​ ​មហារាជ​មាន​បុរស​ជា​ខ្ញុំបម្រើ​ ​អ្នកធ្វើ​រាជការ​ ​ជា​អ្នក​ក្រោក​ឡើង​មុន​(​១​)​ ​និង​ដេក​ក្រោយ​ ​ជា​អ្នកទទួល​ស្តាប់​ក្នុង​កិច្ចការ​ឯណា​នីមួយ​ ​ជា​អ្នក​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ជាទី​គាប់ចិត្ត​ ​ជា​អ្នកពោល​នូវ​ពាក្យជា​ទីស្រឡាញ់​ ​ជា​អ្នកបង្ហាញ​មុខ​ ​(​ម្ចាស់​)​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បុរស​ជា​ខ្ញុំបម្រើ​ ​បានឃើញ​ម្ចាស់​មក​អំពី​ចម្ងាយ​ ​រមែង​ក្រោក​ឡើង​មុន​ ​ដើម្បី​ទទួល​ដំណើរ​ ​ហើយ​ក្រាល​អាសនៈ​ ​ទាំង​ធ្វើ​នូវ​កិច្ច​ ​ដែល​គួរ​ធ្វើ​ ​មាន​ទឹក​សម្រាប់​លាង​ជើង​ ​ជាដើម​ ​រួច​ទើប​ដេក​ក្រោយ​។​
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 636809413145660921
ទៅកាន់ទំព័រ៖