ព្រះត្រៃបិដក ភាគ ១៤
បពិត្រមហារាជ ចុះព្រះអង្គសំគាល់នូវហេតុនោះដូចម្តេច ក្នុងលោកនេះ (បើ) ព្រះអង្គ មានបុរសជាអ្នកភ្ជួររាស់ ជាគហបតិ ជាអ្នកធ្វើគ្រឿងពលិការ ជាអ្នកធ្វើគំនរស្រូវឲ្យចំរើន។ បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ហេតុអស្ចារ្យពេកណាស់ អើហ្ន៎ ហេតុចំឡែកពេកណាស់ នេះជាគតិរបស់បុណ្យ នេះជាវិបាករបស់បុណ្យ ព្រោះថាព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ក៏ជាមនុស្ស អាត្មាអញសោត ក៏ជាមនុស្សដែរ ប៉ុន្តែព្រះបាទអជាតសត្តុវេទេហីបុត្ត ជាធំក្នុងដែនមគធៈនេះ ទ្រង់ឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ មានគេបម្រើ ហាក់ដូចជាទេវតា ឯអាត្មាអញ ជាអ្នកភ្ជួររាស់ ជាគហបតិ ជាអ្នកធ្វើគ្រឿងពលិការ ជាអ្នកធ្វើគំនរស្រូវឲ្យចំរើន ដល់ព្រះរាជានោះទៅវិញ អាត្មាអញ គួរតែធ្វើបុណ្យឲ្យបានដូចជាបុណ្យព្រះរាជានោះ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសចុះ។ សម័យខាងក្រោយមក បុរសនោះ ក៏លះបង់នូវគំនរនៃភោគៈតិចក្តី លះបង់នូវគំនរនៃភោគៈច្រើនក្តី លះបង់ញាតិវង្សតិចក្តី លះបង់ញាតិវង្សច្រើនក្តី ចោលចេញ ហើយក៏កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស។ លុះបុរសនោះ បានបួសយ៉ាងនេះហើយ
ID: 636809414358150272
ទៅកាន់ទំព័រ៖