ព្រះត្រៃបិដក ភាគ ១៤
មើលនូវរបាំ និងស្តាប់នូវចម្រៀង និងភ្លេងប្រគំ ដែលជាសត្រូវដល់កុសលធម៌។ វៀរចាកការទ្រទ្រង់ និងការប្រដាប់ស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។ វៀរចាកទីដេក ទីអង្គុយដ៏ខ្ពស់ និងទីដេក ទីអង្គុយដ៏ប្រសើរ។ វៀរចាកការទទួលនូវមាស និងប្រាក់។ វៀរចាកការទទួលនូវធញ្ញជាតិឆៅ។ វៀរចាកការទទួលនូវសាច់ឆៅ។ វៀរចាកការទទួលនូវស្រី និងកុមារី។ វៀរចាកការទទួលខ្ញុំស្រី និងខ្ញុំប្រុស។ វៀរចាកការទទួលនូវពពែ និងចៀម។ វៀរចាកការទទួលនូវមាន់ និងជ្រូក។ វៀរចាកការទទួលនូវដំរី គោ សេះឈ្មោលញី។ វៀរចាកការទទួលនូវស្រែ និងចម្ការ។ វៀរចាកការប្រកបនូវទូតកម្ម គឺនាំសំបុត្រ ឬពាក្យបណ្តាំរបស់គ្រហស្ថ និងទៅដោយគេប្រើអំពីផ្ទះមួយ ទៅផ្ទះមួយ។ វៀរចាកការទិញ និងលក់។ វៀរចាកការបញ្ឆោត ឬបន្លំដោយជញ្ជីង និងបញ្ឆោត ដោយភាជន៍កាឡៃមាស (ជាដើម) និងបញ្ឆោតដោយរង្វាល់រង្វាស់។ វៀរចាកការប្រកបនូវអំពើវៀច គឺបង្ខុសបំភាន់
(១) និងបញ្ឆោតបោកប្រាស និងបន្លំដោយរបស់ក្លែង។
(១) បានខាងចៅក្រមស៊ីសំណូកគេ ហើយកាត់ក្តីវៀច ធ្វើអ្នកចាញ់ឲ្យទៅជាឈ្នះ អ្នកឈ្នះឲ្យទៅជាចាញ់វិញ។
ID: 636809416578847288
ទៅកាន់ទំព័រ៖