ព្រះត្រៃបិដក ភាគ ១៤

និយាយ​អំពី​ពាក្យ​ឥតប្រយោជន៍​ ​មាន​សភាព​ផ្សេង​ៗ​ខ្លះ​ ​និយាយ​អំពី​លោក​ខ្លះ​ ​និយាយ​អំពី​សមុទ្រ​ខ្លះ​ ​និយាយ​អំពី​សេចក្តី​ចំរើន​ ​និង​មិន​ចំរើន​ខ្លះ​។​ ​ភិក្ខុ​ជា​អ្នក​វៀរចាក​តិរច្ឆានកថា​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​។​
 [​១១១​]​ ​មួយទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​ប្រក​បរឿយៗ​នូវ​ពាក្យ​ប្រណាំងប្រជែង​ ​មាន​សភាព​ដូច្នេះ​។​ ​ពាក្យ​ប្រណាំងប្រជែង​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​និយាយ​ថា​ ​អ្នក​មិនមែន​ចេះដឹង​នូវ​ធម៌​ ​និង​វិន័យ​នេះ​ទេ​ ​ខ្ញុំ​ទើប​ដឹង​នូវ​ធម៌​ ​និង​វិន័យ​នេះ​ ​អ្នក​នឹង​បាន​ឈ្មោះថា​ចេះដឹង​ ​នូវ​ធម៌​ ​និង​វិន័យ​នេះ​ ​ដូចម្តេច​បាន​ ​អ្នកជា​អ្នកប្រតិបត្តិ​ខុស​ ​ខ្ញុំ​ទើប​ជា​អ្នកប្រតិបត្តិ​ត្រូវ​ល្អ​ ​ពាក្យ​របស់ខ្ញុំ​ ​ទើប​ប្រកបដោយ​ប្រយោជន៍​ ​ពាក្យ​របស់​អ្នក​ ​មិន​ប្រកបដោយ​ប្រយោជន៍​ទេ​ ​សំដី​ដែលគេ​ត្រូវ​និយាយ​មុន​ ​អ្នក​ត្រឡប់ជា​និយាយ​ក្រោយ​វិញ​ ​សំដី​ដែលគេ​ត្រូវ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636809419116532436
ទៅកាន់ទំព័រ៖