ព្រះត្រៃបិដក ភាគ ១៤

 [​១១៣​]​ ​ម្យ៉ាងទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នក​កុហក​ ​គឺ​ញុំាង​សត្វលោក​ឲ្យ​កោត​ ​ឲ្យ​ស្ងើច​ ​(​ឲ្យ​ជ្រះថ្លា​ ​ដោយ​ការប្រើ​ប្រាស់​បច្ច័យ​ជាដើម​)​ខ្លះ​ ​ជា​អ្នក​និយាយ​រាក់ទាក់​ ​(​នឹង​គ្រហស្ថ​)​ខ្លះ​ ​ជា​អ្នកធ្វើ​និមិត្ត​ ​គឺ​ពោល​បញ្ឆិតបញ្ឆៀង​ខ្លះ​ ​ជា​អ្នក​ជេរប្រទេច​ខ្លះ​ ​ជា​អ្នក​ស្វែងរក​នូវ​លាភ​ ​ដោយ​លាភ​ខ្លះ​។​ ​ភិក្ខុ​ជា​អ្នក​វៀរចាក​ការកុហក​ ​និង​ការ​និយាយ​រាក់ទាក់​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​។​

​ចប់​ ​មជ្ឈិម​សីល​។​


 [​១១៤​]​ ​ម្យ៉ាងទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​គឺ​ចិញ្ចឹមជីវិត​ខុស​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​។​ ​តិរច្ឆាន​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សាស្ត្រា​ ​(​ក្បួន​)​ ​និយាយ​អំពី​អវយវៈ​ខ្លះ​ ​ទាយ​និមិត្ត​ ​គឺ​ហេតុ​ខ្លះ​ ​ឧត្បាត​ ​គឺ​ការ​ធ្លាក់ចុះ​នៃ​ហេ​តុ​ធំៗ​ ​មាន​រន្ទះបាញ់​ជាដើម​ខ្លះ​ ​ទាយ​យល់សប្តិ​ខ្លះ​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636809419910027821
ទៅកាន់ទំព័រ៖