ព្រះត្រៃបិដក ភាគ ១៤

 [​១១៦​]​ ​ម្យ៉ាងទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​។​ ​តិរច្ឆាន​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​។​ ​គឺ​ការ​ទាយ​អំពី​ការ​លើកទ័ព​ថា​ ​ព្រះរាជា​ ​គួរ​ស្តេច​ចេញទៅ​ ​(​ក្នុង​ថ្ងៃ​នោះ​)​ ​ព្រះរាជា​ ​គួរ​ស្តេច​ត្រឡប់មកវិញ​ ​(​ក្នុង​ថ្ងៃ​នោះ​)​ ​ព្រះរាជា​ខាងក្នុង​ ​នឹង​រុករាន​ចូល​ទៅ​ ​ព្រះរាជា​ខាងក្រៅ​ ​នឹង​ថយចេញ​ទៅ​ ​ព្រះរាជា​ខាងក្រៅ​ ​នឹង​រុករាន​ចូល​មក​ ​ព្រះរាជា​ខាងក្នុង​ ​នឹង​ថយចេញ​ទៅ​ ​ព្រះរាជា​ខាងក្នុង​ ​នឹង​មានជ័យ​ជំនះ​ ​ព្រះរាជា​ខាងក្រៅ​ ​នឹង​បរាជ័យ​ ​ព្រះរាជា​ខាងក្រៅ​ ​នឹង​មានជ័យ​ជំនះ​ ​ព្រះរាជា​ខាងក្នុង​ ​នឹង​បរាជ័យ​ ​ព្រះរាជា​អង្គ​នេះ​ ​នឹង​មានជ័យ​ជំនះ​ ​ព្រះរាជា​អង្គ​នេះ​ ​នឹង​បរាជ័យ​។​ ​ភិក្ខុ​ជា​អ្នក​វៀរចាក​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​ដូច្នេះ​ឯង​។​ ​នេះ​ជា​សីល​របស់​ភិក្ខុ​នោះ​។​
 [​១១៧​]​ ​មួយវិញទៀត​ ​ដូចជា​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ពួក​មួយ​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដែល​ទាយក​ឲ្យ​ដោយ​សទ្ធា​ហើយ​ ​តែ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​ព្រោះ​តិរច្ឆាន​វិជ្ជា​ ​មាន​សភាព​យ៉ាងនេះ​។​ ​តិរច្ឆាន​វិជ្ជា​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ការ​ទាយ​ថា​ ​(​ក្នុង​ថ្ងៃ​ឯណោះ​)​ ​នឹង​មាន​ចន្ទគ្រាស​ ​នឹង​មាន​សូរ្យគ្រាស​ ​នឹង​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636809420892444012
ទៅកាន់ទំព័រ៖