ព្រះត្រៃបិដក ភាគ ១៤

មាន​នក្សត្រ​គ្រាស​ ​គឺ​ផ្កាយព្រះគ្រោះ​ ​ដើរ​រួម​ចូលគ្នា​ ​ឬ​ដើរ​រំលង​ព្រះអាទិត្យ​ ​ព្រះចន្ទ្រ​ ​ឬ​ផ្កាយ​ណាមួយ​។​ ​ព្រះចន្ទ​ ​ព្រះអាទិត្យ​ ​នឹង​ដើរតាម​ផ្លូវត្រូវ​គ្នា​ ​ព្រះចន្ទ​ ​ព្រះអាទិត្យ​ ​នឹង​ដើរខុស​ផ្លូវ​គ្នា​ ​ផ្កាយ​ទាំងឡាយ​ ​នឹង​ដើរតាម​ផ្លូវត្រូវ​គ្នា​ ​ផ្កាយ​ទាំងឡាយ​ ​នឹង​ដើរខុស​ផ្លូវ​គ្នា​ ​នឹង​មាន​ឧក្កាបាត​(​១​)​ ​នឹង​កើតមាន​កំ​ដៅ​ក្នុង​ទិស​ ​នឹង​មាន​កម្រើក​ផែនដី​ ​នឹង​មាន​ផ្គរលាន់​ ​(​ឥតមាន​ភ្លៀង​)​ ​ព្រះចន្ទ​ ​ព្រះអាទិត្យ​ ​ផ្កាយ​ ​នឹង​រះ​ឡើង​ ​ឬ​លិចទៅ​វិញ​ ​នឹង​សៅហ្មង​ ​ឬ​ផូរផង់​ ​ចន្ទគ្រាស​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​ ​សូរ្យគ្រាស​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​ ​នក្សត្រ​គ្រាស​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ ​ដើរតាម​ផ្លូវត្រូវ​គ្នា​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ដើរខុស​ផ្លូវ​គ្នា​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​ ​ពួក​ផ្កាយ​ ​ដើរតាម​ផ្លូវត្រូវ​គ្នា​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​ ​ពួក​ផ្កាយ​ដើរខុស​ផ្លូវ​គ្នា​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​ ​ឧក្កាបាត​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​ ​កំ​ដៅ​ក្នុង​ទិស​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​ ​ការ​កម្រើក​ផែនដី​ ​នឹង​បណ្តាល​ឲ្យ​មាន​សុខទុក្ខ​យ៉ាងនេះ​ ​
​(​១​)​ ​ក្នុង​លី​ន​ត្ថ​ប្ប​កាស​នា​ដីកា​ថា​ ​កាលបើ​អាកាស​មាន​ខ្យល់​ទង្គិច​គ្នា​ខ្លាំង​ ​ក៏​កើតមាន​ពន្លឺ​រស្មី​ ​ដូចជា​ពន្លឺ​ប្រទីប​ ​ធ្លាក់ចុះ​មក​អំពី​អាកាស​ ​ហៅថា​ ​ឧក្កាបាត​។​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636809421234013549
ទៅកាន់ទំព័រ៖