ព្រះត្រៃបិដក ភាគ ១៤
ផ្គរលាន់ (ឥតមានភ្លៀង) នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ ព្រះចន្ទ ព្រះអាទិត្យ និងផ្កាយ រះឡើង ឬលិចទៅវិញ សៅហ្មង ឬផូរផង់ នឹងបណ្តាលឲ្យមានសុខទុក្ខយ៉ាងនេះ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។
[១១៨] មួយវិញទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគនូវភោជនទាំងឡាយ ដែលទាយកឲ្យដោយសទ្ធាហើយ តែសមណព្រាហ្មណ៍ទាំងនោះ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះ។ តិរច្ឆានវិជ្ជានោះ តើដូចម្តេចខ្លះ។ គឺការទាយថា (ក្នុងឆ្នាំនេះ) នឹងមានភ្លៀងធ្លាក់ស្រួល នឹងមានភ្លៀងធ្លាក់មិនស្រួល នឹងមានបាយសម្បូណ៌ នឹងមានបាយក្រ នឹងមានសេចក្តីក្សេមក្សាន្ត នឹងមានភ័យ នឹងមានរោគ នឹងមិនមានរោគ ការរាប់ដោយដៃទទេ ការរាប់ដោយវិធីនព្វន្ត រាប់បូក
(១) កាព្យឃ្លោង គម្ពីរលោកាយតៈ។ ភិក្ខុជាអ្នកវៀរចាកមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពដូច្នេះឯង។ នេះជាសីលរបស់ភិក្ខុនោះដែរ។
(១) អដ្ឋកថា ថា ការរាប់នេះ បើស្ទាត់ដល់បុគ្គលណា បុគ្គលនោះ កាលបើឃើញដើមឈើ ក៏អាចនឹងដឹងថា ឈើនេះ មានស្លឹកប៉ុណ្ណេះៗបាន។
ID: 636809421649727326
ទៅកាន់ទំព័រ៖