ព្រះត្រៃបិដក ភាគ ១៤
[១២២] បពិត្រមហារាជ ភិក្ខុដែលជាអ្នករក្សានូវទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ តើដូចម្តេចខ្លះ។ បពិត្រមហារាជ ភិក្ខុក្នុងសាសនានេះ បានឃើញរូបដោយចក្ខុហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្ទ្រិយ។ ឮសម្លេងដោយត្រចៀកហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនសង្រួមនូវសោតិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវសោតិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវសោតិន្ទ្រិយនោះ រក្សានូវសោតិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងសោតិន្ទ្រិយ។ បានធុំក្លិនដោយច្រមុះហើយ តែមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ ឯអភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែងតែគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួមនូវឃានិន្ទ្រិយនុ៎ះ ព្រោះហេតុមិនបានសង្រួមនូវឃានិន្ទ្រិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវឃានិន្ទ្រិយនោះ រក្សានូវឃានិន្ទ្រិយ ដល់នូវ
ID: 636809423024405953
ទៅកាន់ទំព័រ៖