ព្រះត្រៃបិដក ភាគ ១៤

បាន​ប្រកប​ព្រមដោយ​ឥន្ទ្រិយសំវរៈ​ ​ជា​របស់​អរិយៈ​នេះ​ហើយ​ ​រមែង​ទទួល​ចំពោះ​នូវ​សុខ​ ​ដែល​មិន​ច្រឡូកច្រឡំ​ដោយ​កិលេស​ជា​ខាងក្នុង​។​ ​បពិត្រមហារាជ​ ​ភិក្ខុ​ជា​អ្នករក្សា​នូវ​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​។​
 [​១២៣​]​ ​បពិត្រមហារាជ​ ​ឯ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​សតិ​ ​និង​សម្បជញ្ញៈ​នោះ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​បពិត្រមហារាជ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កាល​ឈាន​ដើរទៅ​មុខ​ ​ឈាន​ថយក្រោយ​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​ ​កាល​ក្រឡេក​មើលទៅ​មុខ​ ​ក្រឡេក​មើលទៅ​ទិស​ផ្សេង​ៗ​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​ ​កាល​បត់​លា​ ​(​ដៃជើង​)​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​ ​កាល​ទ្រទ្រង់នូវ​សង្ឃាដិ​ ​បាត្រ​ ​ចីវរ​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​ ​កាល​បរិភោគ​ ​ផឹក​ ​ទំពា​ ​ជញ្ជក់ជញ្ជាប​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​ ​កាល​បន្ទោឧច្ចារៈ​បស្សាវៈ​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​ ​កាល​ដើរ​ ​ឈរ​ ​អង្គុយ​ ​ដេកលក់​ ​ភ្ញាក់ពីដេក​ ​និយាយ​ ​ឬ​ស្ងៀម​ ​ក៏​មាន​សេចក្តី​ដឹងខ្លួន​។​ ​បពិត្រមហារាជ​ ​ភិក្ខុ​ជា​អ្នក​ប្រកបដោយ​សតិ​ ​និង​សម្បជញ្ញៈ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​
 [​១២៤​]​ ​បពិត្រមហារាជ​ ​ឯ​ភិក្ខុ​ជា​អ្នក​សន្តោស​ ​(​ត្រេកអរ​ចំពោះ​បច្ច័យ​តាម​មាន​តាម​បាន​)​ ​តើ​ដូចម្តេច​ខ្លះ​។​ ​បពិត្រមហារាជ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​ដែល​ជា​គ្រឿង​រក្សា​នូវ​កាយ​ ​ដោយ​ចង្ហាន់​បិណ្ឌបាត​ ​ដែល​ជា​គ្រឿង​រក្សា​នូវ​ផ្ទៃ​ ​ភិក្ខុ​នោះ​ ​កាលបើ​ចៀស​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636809423621400099
ទៅកាន់ទំព័រ៖