ព្រះត្រៃបិដក ភាគ ១៤

បាន​រួច​ជា​អ្នកជា​ ​ទៅកាន់​ទីណា​ ​តាមចំណង់​របស់​ខ្លួន​បាន​។​ ​បុរស​នោះ​ ​ក៏បាន​នូវ​បាមោជ្ជៈ​ ​បាន​នូវ​សេចក្តី​សោមនស្ស​ ​ដែល​មានការ​រួច​អំពី​ភាវៈ​ជា​ទាសៈ​គេ​នោះ​ ​ជាហេតុ​។​ ​បពិត្រមហារាជ​ ​មួយទៀត​ ​ប្រៀប​ដូច​បុរស​មានទ្រព្យ​ ​មាន​ភោគៈ​ ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​ ​ជា​ផ្លូវ​រក​បាយ​បាន​ដោយ​ក្រ​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​សម័យ​ខាងក្រោយ​មក​ ​បុរស​នោះ​ ​ក៏បាន​ឆ្លងផុត​ ​អំពី​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​នោះ​ ​បាន​ដល់​ស្រុកភូមិ​ដោយ​ស្រួល​ ​ជាទី​ក្សេម​ ​មិន​មាន​ភ័យ​ ​ទើប​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កាល​អំពី​ដើម​ ​ជា​អ្នកមាន​ទ្រព្យ​ ​មាន​ភោគៈ​ ​ដើរទៅ​កាន់​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​ ​ជា​ផ្លូវ​រក​បាយ​បាន​ដោយ​ក្រ​ ​ប្រកបដោយ​ភ័យ​ចំពោះមុខ​ ​ឥឡូវនេះ​ ​អាត្មាអញ​ ​បាន​ឆ្លងផុត​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​នោះ​ហើយ​ ​បាន​ដល់​ស្រុកភូមិ​ដោយ​ស្រួល​ ​ជាទី​ក្សេម​ ​មិន​មាន​ភ័យ​។​ ​បុរស​នោះ​ ​ក៏បាន​នូវ​បាមោជ្ជៈ​ ​បាន​នូវ​សេចក្តី​សោមនស្ស​ ​ដែល​មានការ​បាន​ដល់​នូវ​ស្រុកភូមិ​ ​ជាទី​ក្សេម​នោះ​ ​ជាហេតុ​។​ ​បពិត្រមហារាជ​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​នី​វរ​ណៈ៥នេះ​ក្នុង​ខ្លួន​ ​ដែល​មិនទាន់​លះបង់​ ​យ៉ាងនេះ​ ​ថា​ដូចជា​បំណុល​ ​ដូចជា​រោគ​ ​ដូចជា​ផ្ទះ​សម្រាប់​ឃុំ​ខាំង​ ​ដូចជា​ភាវៈ​ជា​ទាសៈ​ ​ឬថា​ដូចជា​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​ ​យ៉ាងនោះ​ឯង​។​ ​បពិត្រមហារាជ​ ​ដូច​បុគ្គល​ពិចារណា​ឃើញ​ ​នូវ​ការ​មិន​ចំពាក់បំណុល​គេ​យ៉ាងណា​ ​នូវ​ការ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636809425220141542
ទៅកាន់ទំព័រ៖