ព្រះត្រៃបិដក ភាគ ១៤

មិន​មាន​រោគ​យ៉ាងណា​ ​នូវ​ការ​រួច​អំពី​ផ្ទះ​សម្រាប់​ឃុំ​ខាំង​យ៉ាងណា​ ​នូវ​ភាពជា​អ្នកជា​យ៉ាងណា​ ​នូវ​ទី​ដ៏​ក្សេមក្សាន្ត​យ៉ាងណា​ ​បពិត្រមហារាជ​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​នី​វរ​ណៈ៥នេះ​ក្នុង​ខ្លួន​ ​ដែល​បាន​លះបង់​ហើយ​ ​ក៏​យ៉ាងនោះ​ឯង​។​
 [​១២៧​]​ ​កាលបើ​ភិក្ខុ​នោះ​ ​បាន​ពិចារណា​ឃើញច្បាស់​ ​នូវ​នី​វរ​ណៈ​ទាំង៥នេះ​ក្នុង​ខ្លួន​ ​ដែល​បាន​លះបង់​ហើយ​ ​បាមោជ្ជៈ​ ​(​សេចក្តី​រីករាយ​)​ ​ក៏​កើតឡើង​ ​កាលបើ​ ​ចិត្តរីករាយ​ហើយ​ ​បីតិ​ក៏​កើត​ ​កាលបើ​ចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​នាមកាយ​ ​រមែង​ស្ងប់ស្ងាត់​ ​ភិក្ខុ​ដែល​មាន​នាមកាយ​ស្ងប់ស្ងាត់​ហើយ​ ​រមែង​ទទួល​នូវ​សុខ​ ​ចិត្ត​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​សុខ​ ​តែង​តម្កល់​មាំ​បាន​។​ ​ភិក្ខុ​នោះ​ ​លុះ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ហើយ​ ​ក៏បាន​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​ប្រកបដោយ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក​ ​ក៏​សម្រេចសម្រាន្ត​នៅ​ ​(​ដោយ​ឥរិយាបថ​ទាំង៤​)​។​ ​ភិក្ខុ​នោះ​ ​រមែង​ញុំាង​កាយ​នេះ​ ​ឲ្យ​ជ្រួតជ្រាប​ ​ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក​ ​សរីរ​ដ្ឋាន​បន្តិចបន្តួច​នៃ​កាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក​ ​មិន​មាន​ឡើយ​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូចជា​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636809425508758050
ទៅកាន់ទំព័រ៖