ព្រះត្រៃបិដក ភាគ ១៤

ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​សរីរ​ដ្ឋាន​បន្តិចបន្តួច​នៃ​កាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​មិន​មាន​ឡើយ​។​ ​បពិត្រមហារាជ​ ​ប្រៀប​ដូចជា​អន្លង់​ទឹក​ដ៏​ជ្រៅ​ ​មាន​ទឹកជោរ​ឡើង​ ​ប្រឡាយ​ជាទី​ហូរ​មក​នៃ​ទឹក​ក្នុង​ទិសខាងកើត​ ​នៃ​អន្លង់​ទឹក​នោះ​មិន​មាន​ ​ប្រឡាយ​ជាទី​ហូរ​មក​នៃ​ទឹក​ក្នុង​ទិសខាងត្បូង​មិន​មាន​ ​ប្រឡាយ​ជាទី​ហូរ​មក​នៃ​ទឹក​ក្នុង​ទិសខាងលិច​មិន​មាន​ ​ប្រឡាយ​ជាទី​ហូរ​មក​នៃ​ទឹក​ក្នុង​ទិសខាងជើង​ ​ក៏​មិន​មាន​ ​ទាំង​ភ្លៀង​ ​ក៏​មិនបាន​បង្អុរ​ចុះ​នូវ​ធារទឹក​ដោយ​ស្រួល​ ​ក្នុង​អន្លង់​ទឹក​នោះ​ ​តាមកាល​វេលា​ឡើយ​ ​ឯ​ធារទឹក​ដ៏​ត្រជាក់​ ​ក៏​ស្រាប់តែ​ជោរ​ឡើង​អំពី​អន្លង់​ទឹក​នោះ​ប៉ុណ្ណោះ​ ​ហើយ​ញុំាង​អន្លង់​ទឹក​នោះ​ ​ឲ្យ​ជ្រួតជ្រាប​ ​ឆ្អែត​ដ៏​បរិបូណ៌​ ​ផ្សព្វផ្សាយ​ដោយ​ទឹក​ត្រជាក់​ ​ទី​ប្រទេស​បន្តិចបន្តួច​នៃ​អន្លង់​ទឹក​ទាំងអស់​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ដោយ​ទឹក​ត្រជាក់​ ​មិន​មាន​ឡើយ​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​ភិ​ក្ខុញុំាង​កាយ​នេះ​ឲ្យ​ជ្រួតជ្រាប​ ​ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​សរីរ​ដ្ឋាន​បន្តិចបន្តួច​នៃ​កាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​មិន​មាន​ឡើយ​ ​យ៉ាងនោះ​ឯង​។​ ​បពិត្រ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636809426053569211
ទៅកាន់ទំព័រ៖