ព្រះត្រៃបិដក ភាគ ១៤

ទី​ប្រទេស​បន្តិចបន្តួច​នៃ​វារិជា​តិ​ទាំងអស់​ ​ទោះជា​ព្រលិត​ក្តី​ ​ឈូកក្រហម​ក្តី​ ​ឈូកស​ក្តី​ ​ដែល​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយ​ទឹក​ដ៏​ត្រជាក់​ ​មិន​មាន​ឡើយ​ ​យ៉ាងណាមិញ​ ​បពិត្រមហារាជ​ ​ភិក្ខុ​ដែ​លញុំាង​កាយ​នេះ​ឲ្យ​ជ្រួតជ្រាប​ ​ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​សុខៈ​ ​ដែល​មិន​មាន​បីតិ​ ​សរីរ​ដ្ឋាន​បន្តិចបន្តួច​នៃ​កាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយ​សុខៈ​ ​ដែល​គ្មាន​បីតិ​ ​មិន​មាន​ឡើយ​ ​យ៉ាងនោះ​ឯង​។​ ​បពិត្រមហារាជ​ ​នេះឯង​ ​ជា​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដ៏​រុងរឿង​ដោយ​វិសេស​ផង​ ​ថ្លៃថ្លា​ដោយ​វិសេស​ផង​ ​ជាង​ផល​នៃ​សមណប្បដិបត្តិ​ ​ដែល​ឃើញច្បាស់​ដោយខ្លួនឯង​ ​ដូច​បាន​ពោល​មក​ខាងដើម​។​
 [​១៣០​]​ ​បពិត្រមហារាជ​ ​ប្រការ​មួយទៀត​ ​ភិក្ខុ​លះបង់​នូវ​សុខ​ផង​ ​លះបង់​នូវ​ទុក្ខ​ផង​ ​មាន​សោមនស្ស​ ​និង​ទោមនស្ស​អស់ហើយ​ក្នុង​កាលមុន​ ​ក៏បាន​នូវ​ចតុត្ថជ្ឈាន​ ​ដែល​មិន​មានទុក្ខ​ ​មិន​មាន​សុខ​ ​មានតែ​សតិ​ដ៏​បរិសុទ្ធ​ ​ដែល​កើតអំពី​ឧបេក្ខា​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​ភិក្ខុ​នោះ​រមែង​ញុំាង​កាយ​នេះ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​អង្គុយ​នៅ​ ​ឯស​រី​រដ្ឋា​នប​ន្តិ​ចប​ន្តួ​ចនៃ​កាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​ផ្សព្វផ្សាយ​ ​ដោយចិត្ត​ដ៏​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636809426736418268
ទៅកាន់ទំព័រ៖